ព័ត៌មានអន្ដរជាតិ
ទារក ១១នាក់ ស្លាប់ក្នុងអគ្គិភ័យឆាបឆេះមន្ទីរពេទ្យទើបសម្ពោធនៅ សេណេហ្គាល់
ទារកទើបនឹងកើតចំនួន ១១នាក់បានស្លាប់កាលពីយប់ថ្ងៃពុធទី២៥ខែឧសភា នៅពេលអគ្គិភ័យឆាបឆេះរាលដាលដល់បន្ទប់ដាក់ទារក នៃមន្ទីរពេទ្យទើបសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលថ្មីៗនេះ ក្នុងទីក្រុង Tivaouane ចម្ងាយជាង ១២០គីឡូម៉ែត្រ ភាគខាងកើតរដ្ឋធានី ដាកា របស់ប្រទេស សេណេហ្គាល់។

លោកប្រធានាធិបតី Macky Sall បាននិយាយនៅក្នុង Twitter ថា “ខ្ញុំតក់ស្លុត ដែលទទួលដំណឹងអំពីការស្លាប់ទារកចំនួន ១១ នាក់នៅក្នុងគ្រោះអគ្គិភ័យ ដែលបានកើតឡើងនៅក្នុងផ្នែកថែទាំទារកទើបនឹងកើត នៃមន្ទីរពេទ្យ Mme Abdou Aziz Sy Dabakh ក្នុងទីក្រុង Tivaouane”។
ទោះបីជាយ៉ាងណាក៏ដោយ ភ្នាក់ងារពន្លត់អគ្គិភ័យ និងមន្ត្រីក្នុងតំបន់ មិនអាចទាក់ទង សុំការអត្ថាធិប្បាយភ្លាមៗបានទេ។

អ្នកនយោបាយសេណេហ្គាល់ឈ្មោះ Diop Sy បានអះអាងថា “អគ្គិភ័យនេះគឺបណ្តាលមកពី ការទុស្សេខ្សែភ្លើង ហើយភ្លើងបានរាលដាលយ៉ាងឆាប់រហ័ស។ ទារកបីនាក់ត្រូវបានសង្គ្រោះ”។
គួរបញ្ជាក់ថា សោកនាដកម្មនៅ Tivaouane កើតឡើងបន្ទាប់ពីឧប្បត្តិហេតុជាច្រើនផ្សេងទៀតនៅឯគ្រឹះស្ថានសុខាភិបាលសាធារណៈ ក្នុងប្រទេសសេណេហ្គាល់។

នៅទីក្រុង Linguere ភាគខាងជើង កាលពីចុងខែមេសា អគ្គិភ័យបានឆាបឆេះនៅមន្ទីរពេទ្យមួយ ហើយទារកទើបនឹងកើតចំនួន ៤នាក់បានស្លាប់។ អភិបាលក្រុងនោះបានលើកឡើងពីបញ្ហាអគ្គិសនីពាក់ព័ន្ធម៉ាស៊ីនត្រជាក់ ក្នុងបន្ទប់សម្ភព។
ឧបទ្ទវហេតុកាលពីថ្ងៃពុធ ក៏កើតឡើងជាងមួយខែផងដែរ បន្ទាប់ពីប្រជាជាតិនេះ កាន់ទុក្ខចំពោះការស្លាប់របស់ស្ត្រីមានផ្ទៃពោះម្នាក់ ដែលរង់ចាំការវះកាត់តែគ្មានគ្រូពេទ្យណាអើពើ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ផ្ទុះឃ្លាំងស្តុកសារធាតុគីមីដ៏ខ្លាំងក្លានៅឥណ្ឌា សម្លាប់មនុស្ស ១២ នាក់
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


