ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា នឹងមិនដាក់ខ្លួនទៅជាមួយកូនបំណុល របស់ប្រទេសណាមួយនោះទេ
សម្រាប់កម្ពុជា គឺមិនដាក់ខ្លួនទៅក្នុងអន្ទាក់របស់នរណាទាំងអស់ ហើយចិនក៏មិនមែនជាប្រទេសតែមួយគត់ដែលយើងខ្ញុំ ខ្ចីប្រាក់នោះដែរ។ នេះបើតាមការលើកឡើង របស់សម្ដេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងសន្និសីទអន្តរជាតិលើកទី ២៧ ស្តីពី អនាគតរបស់អាស៊ី នាព្រឹកថ្ងៃទី ២៧ ខែឧសភានេះ ដោយសម្ដេចបានបន្ថែមថា ប្រទេសជប៉ុន ក៏កម្ពុជាបានខ្ចីប្រាក់ច្រើន ហើយប្រទេសដទៃទៀត ក៏បានកម្ពុជាខ្ចីប្រាក់ដូចគ្នាដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែបញ្ជាក់ថា «ខ្ញុំសូមជម្រាបថា អ្វីដែលយើងខ្ញុំខ្ចី យើងខ្ញុំមានការប្រុងប្រយ័ត្នខ្លួនឯង យើងខ្ញុំមានច្បាប់ទាក់ទងនឹងការខ្ចីបុល ហើយបើគិតមកដល់ពេលនេះ ពិដានសម្រាប់ការខ្ចីរបស់យើង ដែលគេអនុញ្ញាតឲ្យខ្ចីរហូតទៅដល់ ៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុប យើងខ្ញុំទើបនឹងខ្ចី ២៣ភាគរយ តែប៉ុណ្ណោះ ដែលនៅសេសសល់ទំហំសម្រាប់ការខ្ចីតទៅទៀត»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់កម្ពុជា មិនមែនចេះតែខ្ចីប្រាក់ ដោយមិនបានគិតគូរអំពីស្ថានភាពបំណុល ដែលយើងកម្ពុជាអាចដោះស្រាយបាននោះទេ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ខ្ញុំមិនយល់ថា ចិនដាក់អន្ទាក់របស់យើងខ្ញុំ តាមរយៈការផ្ដល់ហិរញ្ញប្បទាន ឲ្យកម្ពុជានោះទេ ហើយខ្ញុំក៏មិនគិតថា ជប៉ុនដាក់អន្ទាក់យើងខ្ញុំទៅលើបញ្ហា ការខ្ចីបុលពីជប៉ុនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺកំពង់ផែទឹកជ្រៅ នៅឯខេត្តព្រះសីហនុ គឺករណីដូចគ្នា»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា កម្ពុជា នឹងមិនដាក់ខ្លួនទៅជាមួយកូនបំណុល របស់ប្រទេសណាមួយនោះទេ ព្រោះកម្ពុជា មិនអាចខ្ចីប្រាក់តែពីប្រទេសចិនតែមួយទេ តែកម្ពុជា អាចខ្ចីពីប្រទេសជប៉ុន, កូរ៉េខាងត្បូង, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (World Bank), និងអាចខ្ចីធនាគារអឺរ៉ុប ជាដើម។ ដូច្នេះកម្ពុជា មិនអាចពឹងផ្អែកតែប្រទេសមួយនោះទេ។
ទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ប្រទេសចិន បានផ្ដល់ជាមូលដ្ឋានសម្រាប់កម្ពុជា ដែលនេះជាស្ថានភាពពិតប្រាកដ ហើយត្រូវទទួលស្គាល់ការពិត។ «ឆ្នាំទៅ ខ្ញុំបាននិយាយ បើសិនជាមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុទៅពឹងអ្នកណា?ៗ នេះជាសម្ដីពិតរបស់ខ្ញុំ»។ នេះជាការគូសបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


