ព័ត៌មានជាតិ
ស្រូវបង្កើនរដូវ ដែលត្រូវស្តារឡើងវិញ ក្រោយជំនន់ទឹកភ្លៀង នៅស្រុកមង្គលបូរី ជាង៨.០០០ហិកតា កំពុងលូតលាស់ល្អ
បន្ទាយមានជ័យ ៖ ដំណាំស្រូវបង្កើនរដូវជាង៨.០០០ហិកតា របស់ប្រជាកសិករក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានស្តារឡើងវិញ ក្រោយពីជំនន់ទឹកភ្លៀង បានជន់លិច បំផ្លាញកាលពី ខែតុលា ឆ្នាំ២០២០ កន្លងមកនេះកំពុងមានដើម លូតលាស់ល្អនៅគ្រប់ទីកន្លែង។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោករ័ត្ន ដា ស៊ីណង់ អភិបាលស្រុកមង្គលបូរីនិងក្រុម ការងារជាច្រើននាក់បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅព្រឹក ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២០នេះលោកបានដឹកនាំក្រុមជំនាញចុះទៅពិនិត្យមើលសកម្មភាពស្តារការដាំដុះដំណាំស្រូវឡើងវិញក្រោយជំនន់ទឹកភ្លៀងស្រកវិញមកដល់ថ្ងៃនេះ ស្រូវប្រជាកសិករកំពុងធ្វើនោះមានការលូតលាស់ល្អគឺជាពូជស្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ជូនបងប្អូនប្រជាកសិករ ក្នុងស្រុកមង្គលបូរី បាន និងកំពុងដុះចេញពីភក់ និងមានដើមដងលូតលាស់ល្អរាប់ពាន់ហិកតា នៅក្នុងភូមិសាស្ត្រ ឃុំចំណោម ឃុំសឿ និងឃុំរហាត់ទឹក ដែលបានផ្តល់នូវក្តីសង្ឃឹមដល់ប្រជាកសិករ ក្នុងការប្រមូលផលស្រូវនេះនាពេលខាងមុខ។
លោកបាននិយាយបន្តទៀតថា ថ្ងៃនេះលោក ជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាលស្រុកមង្គលបូរី ព្រមទាំងក្រុមការងារឃុំ បានចុះទៅដល់វាលស្រែ និងបានពិនិត្យមើលស្ថានភាពស្រូវ និងស្ថានភាពទឹក ដើម្បីមានវិធានការឆ្លើយតបដោះស្រាយ ក្នុងករណីមានបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រពនាពេលខាងនោះ។
លោកបានបន្តឲ្យដឹងទៀតថា យោងរបាយការណ៍របស់ឃុំបានបង្ហាញឲ្យដឹងថា ក្រោយពីទទួលបានពូជ ស្រូវបងប្អូនប្រជាកសិករចាប់ផ្តើមមមាញឹកធ្វើការបង្កបង្កើនផលដោយគិតមកត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅក្នុងឃុំសឿ អនុវត្តន៍បានជាង៤.០០០ហិកតា ឃុំចំណោមបានចំនួន៣.៥០០ហិកតា និងឃុំរហាត់ទឹកបានចំនួនជាង៨០០ហិកតា គឺលើសផែនការកំណត់ដែលក្នុងឃុំនីមួយៗមានស្រែតែចំនួន១.៥០០ហិកតាប៉ុណ្ណោះ ប្រឈមនិងបញ្ហាខ្វះខាតទឹកស្រោចស្រពនោះ។
លោកអ៊ុំ រាត្រី បានធ្វើការក្រើនរម្លឹកដល់អាជ្ញាធរដែនដីរួមនឹងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមទាំងអស់គ្នាឲ្យរក្សា ទឹកទុក និងការប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីជៀសវាងបញ្ហាប្រឈមការខ្វះខាត ទឹកនៅពេលខាងមុខនោះផងដែរ៕
ដោយ ៖ វ៉ាន់ ណាង
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ