ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គ្រប់គ្រងបន្ទាយចុងក្រោយមួយទៀតរបស់ អ៊ុយក្រែន
អភិបាលតំបន់ Luhansk នៅភាគខាងកើតអ៊ុយក្រែនបាននិយាយថា ឥឡូវនេះកងកម្លាំងរុស្ស៊ីគ្រប់គ្រងទីក្រុង Severodonetsk ដែលជាបន្ទាយដ៏រឹងមាំចុងក្រោយរបស់អ៊ុយក្រែនប្រហែល ៨០ ភាគរយហើយ ។

នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធ លោក Serhiy Haidai អភិបាលតំបន់ Luhansk បាននិយាយថា ការប្រកាសពីការគ្រប់គ្រងទីក្រុង Severodonetsk កើតឡើង បន្ទាប់ពីកងកម្លាំងរុស្ស៊ីកំពុងប្រយុទ្ធគ្នានៅតាមដងផ្លូវនៅក្នុងទីក្រុង ហើយការប្រយុទ្ធនេះក៏កំពុងឈានទៅមុខជាលំដាប់ផងដែរ ។
ទោះជាយ៉ាងនេះក្ដីលោក Haidai បានកត់សម្គាល់ថា ទាហានអ៊ុយក្រែនក៏បានប្រយុទ្ធការពារពីការវាយលុករបស់កងកម្លាំងរុស្ស៊ីនៅតាមស្រុកមួយចំនួន ហើយពួកគេក៏ចាប់បានទាហានរុស្ស៊ី ៦ នាក់ផងដែរ ។

លោកបញ្ជាក់ថា កងទ័ពរុស្ស៊ីកំពុងបង្កើនការវាយលុករបស់ពួកគេនៅក្នុង និងជុំវិញទីក្រុងក្នុងគោលបំណងដាក់តំបន់ Luhansk ទាំងអស់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេទាំងស្រុង ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជាង ៣ ខែមកហើយ បន្ទាប់ពីផ្ទុះការវាយលុយកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ប្រាប់មូលហេតុមួយទៀតឈ្នះសង្គ្រាមលើ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


