អាជីព
កុំមើលរំលងដំណាំចម្រុះក្នុងដីលំនៅឋានអាចដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ
ដំណាំបន្ទាប់បន្សំទាំងដំណាំរយៈពេលខ្លី និងរយៈពេលវែងនៅតាមដីលំនៅឋានរបស់ប្រជាពលរដ្ឋនៅតាមបណ្តាស្រុកមួយចំនួនពិតជាអាចដោះស្រាយជីវភាពក្នុងគ្រួសារប្រចាំថ្ងៃដោយរលូនជាមួយនឹងការសិក្សារបស់កូនៗរបស់ប្រជាពលរដ្ឋនៅខេត្តបាត់ដំបងបាន។

ប្រជាពលរដ្ឋក្នុងស្រុកឯកភ្នំនៅជាប់ដែនបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តបាត់ដំបងក្នុងឆ្នាំ ២០២២នេះឯណោះវិញ តាមបណ្តាភូមិនិមួយៗកម្ររនិងឃើញមានដីភូមិទុកចោលនោះទេបើទោះបីដីលំនៅដ្ឋាននោះម្ចាស់មានមុខរបរនៅតាមទីផ្សារខ្លះក៏ដោយចុះនៅលើទំហំដីសេសសល់ពិតជាសំបូរទៅដោយដំណាំផ្សេងៗជាលក្ខណៈគ្រួសារដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានតាមរយៈការកាត់បន្ថយថវិកាដែលត្រូចំណាយទិញពីទីផ្សារជាដើម។
ត្រង់ចំណុចនេះកសិករឈ្មោះ ស៊ួ សឺន រស់នៅ ភូមិស្នោ ឃុំខ្ពប ស្រុកឯកភ្នំ បានលើកឡើងថា ក្រៅពីអាជីពបច្ចុប្បន្ន នៅលើដីលំនៅដ្ឋានរបស់លោកដែលនៅសេសសល់ លោកបានដាំដំណាំ សាកវប្បកម្ម ដូចជា ផ្លែ ស្លឹក មើម ជាដើម ហើយវាពិតជាបានផ្តល់ប្រយោជន៍ប្រចាំថ្ងៃបាននៅពេលដែលវាបានហុចផលដូចជាផ្លែក្រូចឆ្មាជាដើម។

លោក បន្តថា ដំណាំទាំងនេះលោកបាន អនុវត្តដាំពីពាក់កណ្តាលឆ្នាំ២០២១ រហូតដល់ឆ្នាំនេះលោកពិតជាទទួលស្គាល់ថា ការបំផុ សគំនិតដល់ប្រជាពលរដ្ឋឲ្យដាំដំណាំក្នុងដីភូមិឲ្យបានគ្រប់គ្នាពីសំណាក់លោកអភិបាលខេត្ត សុខ លូ ពិតជាមានផល ប្រយោជន៍ជួយស្រោចស្រង់សេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋគ្រប់រូបយ៉ាងពិតប្រាកដម៉ែន។
នូវខណ:ដែលគ្រួសាររបស់លោកបានបេះយកទៅលក់នៅទីផ្សារហើយបង្វែថវិកានោះមកទិញម្ហូបជាសាច់ដែលក្រុមគ្រួសារលោកចង់បរិភោគវិញហើយមិនប៉ះពាល់ថវិកាក្នុងគ្រួសារនោះទេគ្រាន់តែលោកចំណាពេលដើរបេះក្នុងដីភូមិប៉ុណ្ណោះ។

លោកបន្តថា ក្រៅពីដំណាំឆ្លងកាត់បន្ទាប់បន្សំលោកក៏បានដាក់ចិញ្ចឹមមាន់ទាបន្តិចបន្តួចដែរសម្រាប់ដោះស្រាយជាម្ហូបក្នុងគ្រួសារដោយមិនចាំបាច់ចំណាយលុយទិញពីទីផ្សារហើយក៏បានលក់ឲ្យអ្នកភូមិដូចគ្នាបានថវិការខ្លះៗដែរសម្រាប់ដោះស្រាយកូនរៀនឲ្យបានចប់ចុងចប់ដើមដោយមិនជួបផលលំបាកខ្លាំងពេកទេចំពោះសេដ្ឋកិច្ចគ្រួសារប្រចាំថ្ងៃ។
ស្រដៀងគ្នានេះដែរក្រៅពីដំណាំក្នុងភូមិលំនៅដ្ឋានលោក ឈឿន ថុល អាយុ ៤២ ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ជាមួយគ្នាខាងលើបានប្រាប់ថា ក្រោយពីលោកបានចាប់យកបន្ថែមមុខរបរ ២ ប្រភេទថែមទៀតក្រៅពីដំណាំដែលមាននៅលើដីលំនៅដ្ឋានដែលមានស្រាប់ក្រុមគ្រួសារលោកហាក់មិនលំបាកដូចកាលគ្រាមុននោះទេ។
លោកបន្តថា ដំណាំពីរប្រភេទដែលលោកបានដាំគឺ ត្រប់ និងតាសក់ដែលជាដំណាំបន្លែឆ្លងកាត់ដែលចំណាយទុន ដំបូងច្រើនបន្តិចហើយក្រោយមកប្រើទុនតិចតូចតែបានចំណេញច្រើនដូចជាពូជគ្រាប់ត្រសក់លោកចំណាយតែជាង២០ ម៉ឺនរៀលប៉ុណ្ណោះលើផ្ទៃដីជាង២រ៉ៃ។ ដែលការដាំរបស់លោកគឺប្រើតែជីអាចម៌គោសុទ្ធមិនមានប្រើជីគីមីនោះទេរួមនិងថ្នាំសម្រាប់បាញ់សម្លាប់សត្វល្អិតផងក៏ត្រូវតែជាល្បាយធម្មជាតិដែរដើម្បីសុខភាពមនុស្សក្នុងភូមិស្រុកដែលនិយមមកទិញបន្លែរបស់លោក។
កសិកររូបនេះបន្តថា លោកពិតជាគាំទ្រប្រសាសន៌លោកអភិបាលខេត្ត សុខ លូ កន្លងមកលោកបានបំផុសឲ្យប្រជា ពលរដ្ឋកុំទុកដីភូមិទំនេរចោល ត្រូវកែច្នៃដាំដំណាំដូចជា ផ្លែ ស្លឹក មើម ជាដើម ព្រោះវានឹងបានកាត់បន្ថយការចំណាយ ថវិកាបានយ៉ាងប្រសើរដើម្បីបន្តរលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបានទាំងអស់គ្នាក្នុងការរស់នៅក្នុងកាលៈទេសៈសមរម្យនាថ្ងៃខាងមុខ។
លោក ហេង សិដ្ឋ ផ្នែកផែនការស្ថិតិ កសិកម្មខេត្ត បានឲ្យដឹងថា លោកពិតជាគាំទ្រទាំងស្រុងចំពោះការបំផុសគំនិតដល់ ប្រជាពលរដ្ឋ របស់លោកអភិបាលខេត្តខណៈដំណាំសាកវប្បកម្ម រយៈពេលខ្លីបានធ្លាក់ចុះតាំងពីឆ្នាំ២០២០នៅតាមបណ្តា ស្រុកមួយចំនួនក្នុងចំណោមស្រុកទាំង ១៤ ទូទាំងខេត្តមានផ្ទៃដីសរុបត្រឹមតែ ៣៤៧ហិកតាបើធៀបនិងឆ្នាំ២០២១មាន៤៦២ហិកតា។
ខណៈលោកថា ឆ្នាំ២០២២នេះនិងកើនឡើងជាបន្តបន្ទាប់ទៀតតែគិតត្រឹមកម្ពុជាថ្មីចុះផ្សាយនេះនៅមិនទាន់ដឹងចំនួនផ្ទៃដីសរុបនៅឡើយ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


