ព័ត៌មានអន្ដរជាតិ
ជប៉ុនត្រូវបានបោះឆ្នោតចូលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ២ឆ្នាំ
កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ប្រទេសជប៉ុនស្ថិតក្នុងចំណោមប្រទេសចំនួន៥ត្រូវបានបោះឆ្នោតឲ្យទទួលបានអាសនៈមិនអចិន្ត្រៃនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០២៣ និង២០២៤។
ប្រទេសស្វីស ម៉ូសំប៊ិក ម៉ាល់តា និងអេក្វាឌ័រ ក៏នឹងកាន់អាសនៈរយៈពេលពីរឆ្នាំនេះផងដែរ ដែលនឹងចាប់ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ ប្រទេសទាំង៥ខាងលើនេះនឹងកាន់តំណែងបន្តពីប្រទេសឥណ្ឌា ន័រវេស កេនយ៉ា ម៉ិកស៊ិក និងអៀរឡង់។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិកចំនួន១៥ ក្នុងនោះមាន៥ជាសមាជិកអចិន្ត្រៃគឺសហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង និងអង់គ្លេស។
សម្រាប់តំណែងចំនួន១០ផ្សេងទៀតត្រូវបានបំពេញដោយប្រទេសផ្សេងសម្រាប់រយៈពេល២ឆ្នាំដែលត្រូវបានប្រកាសជារៀងរាល់ឆ្នាំ។
ប្រទេសជប៉ុន ស្វីស ម៉ូសំប៊ិក ម៉ាល់តា និងអេក្វាឌ័រ ត្រូវបានបោះឆ្នោតដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងការបោះឆ្នោតសម្ងាត់មួយ។ ក្នុងចំណោមសមាជិកចំនួន១៩៣របស់មហាសន្និបាត ជប៉ុនទទួលបានសំឡេងគាំទ្រចំនួន១៨៤។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Odawara Kiyoshi បានលើកឡើងថា អាទិភាពរបស់រដ្ឋាភិបាលទីក្រុងតូក្យូគឺសន្តិសុខ ថាមពល និងស្បៀងអាហារ។
ចំពោះប្រទេសម៉ូសំប៊ិកត្រូវបានបោះឆ្នោតចូលជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដែលទទួលបានសំឡេងគាំទ្រ១៩២។ ចំណែកស្វីសទទួលបាន១៨៧សំឡេង ប្រទេសម៉ាល់តាទទួលបាន១៨៥សំឡេង និងអេក្វាឌ័រទទួលបាន១៩០សំឡេង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


