Connect with us

សន្តិសុខសង្គម

កំពុង​​ភ្ជួរ​រាស់ដីដាំ​ដំណាំ ប្រទះគ្រាប់មីនជាច្រើនគ្រាប់ រាយការ​ណ៍ទៅ​សមត្ថកិច្ច

បានផុស

នៅ

គ្រាប់មីនជាច្រើនគ្រាប់ ដែលបានសេសសល់ពីសម័យសង្គ្រាមសុីវិល ត្រូវបានប្រជាពលរដ្ឋម្នាក់ប្រទះឃើញហើយបានរាយការណ៍ដល់សមត្ថកិច្ច ដើម្បីចុះប្រមូលយកមករក្សាទុកតាមជំនាញ។ សមត្ថកិច្ចប្រាប់ថា ការប្រទះឃើញគ្រាប់មីនជាច្រើនគ្រាប់នេះ បានកើតឡើងនៅថ្ងៃ ទី០៩ មិថុនា ឆ្នាំ ២០២២ ខណ:ដែលប្រជាពលរដ្ឋភ្ជួរដីដាំដំណាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកជីក បានចុះពិនិត្យគ្រាប់មីនទាំងនោះ នៅចំណុច ហុងទី ៥ ស្ថិតក្នុងភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលប្រជាពលរដ្ឋឈ្មោះ ហែម សុផល ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ បានរាយការណ៍មកកម្លាំងប៉ុស្តិ៍ថា បានឃើញគ្រាប់មីនមិនទាន់ផ្ទុះចំនួន ៤៧ គ្រាប់។ ក្រោយកម្លាំងជំនាញបានទៅដល់ ឃើញថា ជាប្រភេទមីនលេខបូកពណខៀវផលិតនៅអតីត​ប្រទេសសហភាព​សូវៀត ដែលនៅមានគុណភាពនៅឡើយ។

ក្រោយសមត្ថកិច្ចចុះពិនិត្យនៅកន្លែងទីតាំងគ្រាប់មីនទាំងនេះ កម្លាំងជំនាញបានរាយការណ៍ជូនអង្គភាព កំចាត់មីនឲ្យមក ប្រមូលយកទៅចាត់ចែងតាបច្ចេកទេសបន្តរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម