សន្តិសុខសង្គម
ទឹកភ្លៀងធ្វើឱ្យបាក់ច្រោះដីទំនប់ទឹកបារាំងនៅកំពង់ឆ្នាំង
ទំនប់បារាំងជាទំនប់បង្ហៀរទឹកស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ធ្វើឱ្យការធ្វើដំណើរជួបការលំបាក។ ដោយមានការយកចិត្តទុកដាក់ពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ មន្ទីរធនធានទឹកខេត្ត បានធ្វើការចាក់ដីជួសជុលកន្លែងបាក់ច្រោះផ្នែកចុងទំនប់ខាងកើត ដើម្បីជួយសម្រួលការធ្វើរាចរណ៍ជូនប្រជាពលរដ្ឋឡើងវិញ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីធន ធានទឹកខេត្តកំពង់ឆ្នាំងបានឱ្យដឹងនៅព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះថា មន្ត្រីជំនាញបានចុះទៅពិនិត្យនិងកំពុងធ្វើការជួសជុលទំនប់នេះឡើងវិញដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ។
លោកប្រធានមន្ទីធនធានទឹកបានបញ្ជាក់ថា ទំនប់បង្ហៀរទឹកនេះបន្សល់ទុកតាំងពីជំនាន់បារាំងហើយត្រូវបានក្រសួងធនធានទឹកនិងឧតុនិយមធ្វើការកែសម្រួលនិងបានជួសជុលខ្នងទំនប់ជាផ្លូវធ្វើដំណើរឡើងវិញដើម្បីជួយសម្រួលការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក អ៊ិន ឌិន មេភូមិកណ្តាលក៍ដូចជាប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមរថយន្ត និងម៉ូតូឆ្លងកាត់ទំនប់បង្ហៀរទឹកខាងលើបានឱ្យដឹងដែរថាទំនប់បង្ហៀរខាងលើនេះ ជាផ្លូវឆ្លងកាត់តភ្ជាប់ទៅជាច្រើនស្រុកមានស្រុករលាប្អៀរ ស្រុកជលគីរី និងមួយផ្នែកទៀតគឺស្រុកបាធាយខេត្តកំពង់ចាម។
ប៉ុន្តែខ្នងទំនប់នេះអាចធ្វើដំណើរឆ្លងកាត់បានតែក្នុងរដូវទឹកស្រកតែប៉ុណ្ណោះ គឺនៅពេលទឹក ទន្លេឡើងខ្ពស់ មិនអាចធ្វើដំណើរតាមខ្នងទំនប់នេះបានឡើយ៕



អត្ថបទ៖ ឈៀងថារិទ្ធ
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


