ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន កំពុងការពារបានយ៉ាងរឹងមាំពីការវាយលុករបស់ រុស្ស៊ី
បើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយពីវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) បានឲ្យដឹងថា ប្រទេសរុស្ស៊ីកំពុងដាក់ពង្រាយកងកម្លាំងបន្ថែមទៀតដើម្បីគាំទ្រការវាយលុករបស់ខ្លួននៅក្នុងទីក្រុង Severodonetsk និងតំបន់ Lysychansk ប៉ុន្តែកងកម្លាំងអ៊ុយក្រែននៅតែមានការការពារយ៉ាងរឹងមាំ ។

ទីភ្នាក់ងារដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះបាននិយាយថា “យោធារុស្ស៊ីបានប្រមូលផ្តុំកម្លាំងប្រយុទ្ធដើម្បីដណ្តើមយកទីក្រុង Severodonetsk និងតំបន់ Lysychansk ប៉ុន្តែការឆ្ពោះទៅមុខរបស់ទ័ពជួរមុខកំពុងទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ” ។
ទន្ទឹមនោះវាក៏កើតឡើង ស្របគ្នារដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថា លោកមានមោទនភាពយ៉ាងខ្លាំងចំពោះការការពារប្រទេស ក៏ដូចជាវឌ្ឍនភាពដែលអ៊ុយក្រែនបានធ្វើឡើងក្នុងសង្គ្រាមលុកលុយរបស់រុស្ស៊ីក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ហើយស្នើរដ្ឋាភិបាលទីក្រុងកៀវបន្តការងារដ៏ល្អនេះទៀត ។

គួរបញ្ជាក់ថា សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចាត់ទុកជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជិត ៤ ខែហើយ បន្ទាប់ពីទីក្រុងមូស្គូផ្ទុះការវាយលុកលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ លោក ពូទីន ថា រុស្ស៊ី មិនខ្វល់ពី អ៊ុយក្រែន ទទួលបានឋានៈបេក្ខភាព អឺរ៉ុប ឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


