Connect with us

សន្តិសុខសង្គម

ដាក់ដែកបាំងចន្លោះ​បាក់​បង្កាន់ដៃ​ស្ពាន​បន្ទាប់ពីតាក់ស៊ី​បុកបំបាក់

បានផុស

នៅ

ដោយបារម្មខ្លាចគ្រោះថ្នាក់ដល់អ្នកដំណើ​ ពិសេសអ្នកថ្មើជើងឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់​នោះមន្ត្រី​ជំនាញបានសម្រេចយកដែកមកដាក់ជារនាំង​នៅចន្លោះដែលបាក់ដោយ​សាររថយន្ត​តាក់​ស៊ី​បុកបំផ្លាញកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាមប្រភពពីលោក ជូ ចាន់នី ​ជំនួយការចៅសង្កាត់ច្បារអំពៅទី២​បានប្រាប់កម្ពុជាថ្មីថា​ កាលពីថ្ងៃ​ទី១៩ ខែមិថុនាម្សិលមិញមានក្រុមជំនាញ​បានមកវាស់នឹងស្វានដាក់បង្កាន់​ដៃស្ពានព្រះមុនីវង្សចាស់។

លោក ជូ ចាន់នី បានបន្តថា ករណីរថយន្តតាក់ស៊ី​បុកបង្កាន់ដៃស្ពាននេះគឺស្ថិតក្នុងទឹកដីសង្កាត់​ទន្លេ​បាសាក់ព្រំប្រទល់សង្កាត់ច្បារអំពៅទី២ហើយមិនដឹងថានៅពេលណាទើបជួសជុលបង្កាន់ដៃស្ពាននេះរួចរាល់នោះទេ។​ ចំពោះថ្លៃសំណងទៅលើការខូចខាតបង្កាន់ដៃស្ពាននេះគឺមានតែមន្ទីរសាធារណការសាលារាជធានីភ្នំពេញទេទើបដឹង។

ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលលោកតែងនាំគ្នាដើរហាត់ប្រាណតាមចិញ្ចើមស្ពានព្រះមុនីវង្សចាស់នេះបានសំណូមពរដល់មន្ត្រីជំនាញជួយពន្លឿនការជួសជុលឲ្យបានលឿនដើម្បីឲ្យបងប្អូនអ្នកដើរហាត់ប្រាណបានដើរព្រោះពួកគាត់មិនហ៊ានចុះពីចិញ្ចើមដើរលើទ្រូងស្ពានដោយខ្លាចគ្រោះថ្នាក់រថយន្តបុក។

ពួកគេសង្ឃឹមថាក្រុមអ្នកជំនាញនឹងពន្លឿនការងារឲ្យបានឆាប់ ព្រោះចាប់​តាំងពីរថយន្ត​តាក់ស៊ីបុកពីថ្ងៃទី១១ខែមិថុនារហូតមកដល់ថ្ងៃទី២០ខែមិថុនារយះពេល១០ថ្ងៃទៅហើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម