កីឡា
សូមកុំច្រឡំ ការប្រកួតរបស់ ខាន់ ចេសា នៅ ONE មិនមែន MMA ទេ (វីដេអូ)
ការប្រកួតរបស់កីឡាការិនីជឺជីតស៊ូកម្ពុជា-អាមេរិក ខាន់ ចេសា ជាមួយកីឡាការិនីអេក្វាឌ័រ-អាមេរិក Amanda Alequin នៅស្ថាប័នធំ ONE Championship នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២គឺមិនមែនគុនចម្រុះ (MMA) ទេ។
តាមការបញ្ជាក់ពីលោក Bear Frazer នាយកជាន់ខ្ពស់ផ្នែកការផ្សាយរបស់ ONE Championship បានប្រាប់ថា ការប្រកួតរបស់កីឡាការិនីទាំងពីរគឺជំនាញឃ្លេ (Grappling) សុទ្ធ។ មិនថា ជំនាញចំបាប់ ជឺជីតស៊ូ ឬជំនាញអ្វីទេឲ្យតែប្រភេទចាប់ អោប រឹត កាច់ ឃ្លេនៅលើកម្រាលទីលានគឺអាចប្រើបានទាំងអស់ ប៉ុន្តែមិនមែនឈរវ៉ៃដូចជា ទាត់ ធាក់ ឬកណ្តាប់ដៃឡើយ។

ស្ថាប័ន ONE បានដាក់ប្រភេទកីឡាជំនាញឃ្លេនេះឲ្យប្រកួតកាលពីចុងឆ្នាំ២០២១ ហើយក៏មានកីឡាករ កីឡាការិនីមួយចំនួនធ្លាប់បានប្រកួតហើយដូចជាកីឡាការិនីអាមេរិក Danielle Kelly ជាដើម។
និយាយពីកីឡាការិនី ខាន់ ចេសា និង Amanda Alequin សុទ្ធតែមានជំនាញជឺជីតស៊ូដូចគ្នា និងមានកេរ្តិ៍ឈ្មោះល្បាញខ្លាំងទូទាំងពិភពលោកហើយសម្រាប់ការប្រកួតជឺជីតស៊ូរបស់អ្នកទាំងពីរ។
Amanda Alequin មានប្រវត្តិប្រកួតដ៏អស្ចារ្យ។ នាងជាជើងឯកជឺជីតស៊ូពិភពលោក IBJJF កាលពីឆ្នាំ២០១៦ និងជាជើងឯកពិភពលោក Pans ឆ្នាំ២០១៩។ ចំណែកកីឡាការិនីកម្ពុជាក៏ឈ្នះជើងឯក និងខ្សែក្រវាត់ជឺជីតស៊ូជាច្រើន ដូចជាជើងឯក Pans ឆ្នាំ២០២២ ព្រមទាំងឈ្នះមេដាយមាសអាស៊ី និងស៊ីហ្គេមជូនកម្ពុជា។
សម្រាប់ការប្រកួតជឺជីតស៊ូនៅកម្មវិធី Who’s #1 កាលពីឆ្នាំ២០២១ ខាន់ ចេសា ធ្លាប់បានប្រកួតឈ្នះកីឡាការិនីអាមេរិក Danielle Kelly ដែលបានប្រកួត Grappling នៅ ONE កាលពីពេលថ្មីៗនេះ ដូច្នេះ Danielle Kelly អាចនឹងជួប ខាន់ ចេសា នៅថ្ងៃណាមួយនៅស្ថាប័ន ONE៕
ទស្សនាវីដេអូដែលកីឡាការិនី Danielle Kelly ប្រកួត Grappling នៅ ONE
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


