ព័ត៌មានអន្ដរជាតិ
កប៉ាល់បរទេសទី១ ចាកចេញពីកំពង់ផែ Mariupol តាមច្រករបៀងដែលបើកដោយយោធារុស្ស៊ី (មានវីដេអូ)
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ Sputnik បានរាយការណ៍ថា កប៉ាល់បរទេសទីមួយ ឈ្មោះ Azov Concord ក្រោមទង់ជាតិនៃប្រទេសម៉ាល់តា បានចាកចេញពីកំពង់ផែ Mariupol ហើយ តាមច្រករបៀងមនុស្សធម៌ដែលរៀបចំដោយយោធារុស្ស៊ី។

កប៉ាល់ដឹកទំនិញមួយគ្រឿងនេះ កំពុងធ្វើដំណើរទៅកាន់ទីក្រុង Novorossiysk អមដោយនាវាចម្បាំងរុស្ស៊ី។
ក្នុងអំឡុងពេលប្រយុទ្ធសម្រាប់ទីក្រុង Mariupol កប៉ាល់ត្រូវបានខូចខាត ប៉ុន្តែម្ចាស់កប៉ាល់បានគ្រប់គ្រងប្រព័ន្ធទាំងអស់ឡើងវិញ ជ្រើសរើសនាវិក និងចាកចេញពីកំពង់ផែ។ មុនពេលចេញដំណើរ ក្រុមហ៊ុន ក៏បានបង់ថ្លៃសេវាកំពង់ផែពេញលេញផងដែរ។

គួរបញ្ជាក់ថា ពីដំបូង នាវា Azov Concord ត្រូវបានគេសន្មត់ថានឹងចាកចេញពីកំពង់ផែនៅថ្ងៃទី ១៨ ខែមិថុនា ហើយនាវិកបានត្រៀមរួចរាល់ ប៉ុន្តែត្រូវរង់ចាំការអនុញ្ញាតពីគយ និងសេវាព្រំដែន។
ក្នុងចំណោមនាវាបរទេសចំនួនប្រាំបន្ថែមទៀតនៅកំពង់ផែ Mariupol, នាវាប៊ុលហ្គារីឈ្មោះ Tsarevna ទំនងជានឹងចេញដំណើរបន្ទាប់ ខណៈការរៀបចំបច្ចេកទេស និងការងារឯកសារជិតបំពេញរួចរាល់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ពូទីន ប្រកាសដាក់ពង្រាយមីស៊ីលទំនើប នៅចុងឆ្នាំនេះ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


