Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ជំរុញ G7 ឲ្យឈររួមគ្នា ខណៈមេដឹកនាំ កំណត់គោលដៅលើ មាស និងតម្លៃប្រេងរបស់រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រាប់សម្ព័ន្ធមិត្តកាលពីថ្ងៃអាទិត្យទី២៦ ខែមិថុនា ថា យើងត្រូវតែឈរជាមួយគ្នា ប្រឆាំងនឹងរុស្ស៊ី។ លោកបានលើកឡើងបែបនេះ នៅពេលមេដឹកនាំក្រុមប្រទេស G7 ជួបជុំគ្នា សម្រាប់កិច្ចប្រជុំកំពូល ដែលគ្របដណ្តប់ដោយបញ្ហាសង្រ្គាមនៅអ៊ុយក្រែន និងផលប៉ះពាល់របស់សង្គ្រាមនេះ ទៅលើការផ្គត់ផ្គង់អាហារ ថាមពល និងសេដ្ឋកិច្ចពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលចាប់ផ្តើមកិច្ចប្រជុំនៅតំបន់ភ្នំ អាល់បាវ៉ារៀ ប្រទេសអ្នកមានចំនួនបួន ក្នុងចំណោមក្រុមប្រទេសទាំងប្រាំពីរ បានចាត់វិធានការហាមឃាត់ការនាំចូលមាសរបស់រុស្ស៊ី ដើម្បីរឹតបន្តឹងការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ និងកាត់ផ្តាច់មធ្យោបាយផ្តល់ហិរញ្ញប្បទានដល់ការលុកលុយអ៊ុយក្រែន។

ប៉ុន្តែគេមិនច្បាស់ទេថាតើមានការឯកភាពពីសំណាក់ G7 លើផែនការនេះដែរឬទេ ដោយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយថា បញ្ហានេះនឹងត្រូវដោះស្រាយដោយប្រុងប្រយ័ត្ន និងពិភាក្សាបន្ថែមទៀត។

រដ្ឋាភិបាលអង់គ្លេស និយាយកាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន និងកាណាដា បានយល់ព្រមលើការហាមឃាត់ការនាំចូលមាសពីរុស្សី។

ចក្រភពអង់គ្លេសនិយាយថា បម្រាមនេះគឺសំដៅទៅលើអ្នកមានទ្រព្យស្តុកស្តម្ភរបស់រុស្ស៊ី ដែលបាននិងកំពុងទិញមាសដែលមានសុវត្ថិភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃទណ្ឌកម្មរបស់លោកខាងលិច។ ការ​នាំ​ចេញ​មាស​របស់​រុស្ស៊ី​មាន​តម្លៃ ១៥.៥ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន។

ចំណែកប្រភពរដ្ឋាភិបាលអាល្លឺម៉ង់បានឲ្យដឹងថា មេដឹកនាំក្រុមប្រទេស G7 ដូចជាចក្រភពអង់គ្លេស បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី និងកាណាដា ក៏កំពុងមានកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ស្តីពីតម្លៃលើប្រេងរុស្ស៊ីផងដែរ។

យោងមន្ត្រីម្នាក់មកពីការិយាល័យ​ប្រធានាធិបតី​បារាំង​, ទីក្រុង​ប៉ារីស​នឹង​ជំរុញ​ឲ្យ​មាន​ការ​កំណត់​តម្លៃ​ប្រេង និង​ឧស្ម័ន ហើយ​បើក​ចំហ​ដើម្បី​ពិភាក្សា​លើ​សំណើ​របស់​អាមេរិក។

ម្ចាស់ផ្ទះ G7 គឺអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានអញ្ជើញប្រទេសសេណេហ្គាល់ អាហ្សង់ទីន ឥណ្ឌូណេស៊ី ឥណ្ឌា និងអាហ្រ្វិកខាងត្បូង ជាប្រទេសដៃគូនៅក្នុងកិច្ចប្រជុំកំពូលនេះ។ ប្រទេសជាច្រើននៃភាគខាងត្បូងពិភពលោក កំពុងមានក្តីព្រួយបារម្ភអំពីការខូចខាតវត្ថុបញ្ចាំពីទណ្ឌកម្មរបស់លោកខាងលិច លើរុស្ស៊ី។

អង្គការ Oxfam និង​ក្រុម​យុទ្ធនាការ​ផ្សេង​ទៀត​ បាន​និយាយ​ថា ​ការ​ឈឺ​ចាប់​ពី​ការ​ឡើង​ថ្លៃ​ម្ហូប​អាហារ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​គឺ​ជារឿងសំខាន់។

ពួកគេចង់ឲ្យមេដឹកនាំ G7 យកពន្ធលើប្រាក់ចំណេញសាជីវកម្ម ដើម្បីជួយអ្នកដែលរងគ្រោះដោយវិបត្តិស្បៀងអាហារ លុបចោលបំណុលរបស់ប្រទេសក្រីក្របំផុត និងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិស្បៀងអាហារ និងការប្រែប្រួលអាកាសធាតុ៕

សូមទស្សនាវីដេអូ៖ 

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ G7 ប្តេជ្ញានៅជាមួយអ៊ុយក្រែន រហូតដល់ទីបញ្ចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី ឧបត្ថម្ភថវិកាសរុប៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួយ​ពលការ​នី​ខ្មែរ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចធិបតី​ បញ្ជាឱ្យរៀបចំប្រកួតក្បាច់គុនល្បុកតោ គុនខ្មែរ ខម ស្រងែពែន​  ដើម្បីគាស់រំលើងក្បាច់គុនឡើងវិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្ដេចធិបតី ណែនាំឱ្យសមាគមសិល្បករខ្មែរ​ ជួយចាស់ជរា ក្មេងកំព្រា   និងបន្តជួយទ្រទ្រង់ជីវភាពសិល្បករចាស់ជរា

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី

Sokha Hotels

ព័ត៌មានពេញនិយម