ព័ត៌មានអន្ដរជាតិ
G7 ប្តេជ្ញានៅជាមួយអ៊ុយក្រែន រហូតដល់ទីបញ្ចប់
នៅថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលក្នុងប្រទេសអាល្លឺម៉ង់ មេដឹកនាំនៃក្រុមប្រទេសអ្នកមានបំផុតទាំងប្រាំពីររបស់ពិភពលោក បានសន្យាថានឹងគាំទ្រអ៊ុយក្រែនរហូតដល់ទីបញ្ចប់។
ក្នុងសេចក្តីថ្លែងការណ៍មួយ G7 ក៏បាននិយាយដែរថា រុស្ស៊ីត្រូវតែបញ្ឈប់ការរារាំងស្បៀងអាហារមិនឲ្យចាកចេញពីកំពង់ផែរបស់អ៊ុយក្រែន។
ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលតាមរយៈ Video-Link ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវសុំអាវុធធុនធ្ងន់បន្ថែមទៀតពីសម្ព័ន្ធមិត្តលោកខាងលិច។
មេដឹកនាំ G7 កំពុងស្ថិតក្រោមសម្ពាធ ឲ្យមានការរួបរួមគ្នាក្នុងវិធីសាស្រ្តរបស់ពួកគេ ប្រឆាំងនឹងការលុកលុយកាន់តែខ្លាំងរបស់រុស្ស៊ី។
មេដឹកនាំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់មួយកាលពីថ្ងៃចន្ទទី២៧ខែមិថុនាថា “យើងនឹងបន្តផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ មនុស្សធម៌ យោធា និងការទូត ហើយឈរជាមួយអ៊ុយក្រែនឲ្យបានយូរតាមដែលពួកគេត្រូវការ។ យើងនៅតែតក់ស្លុត និងបន្តថ្កោលទោសសង្គ្រាមឃោរឃៅ គ្មានហេតុផល អយុត្តិធម៌ និងខុសច្បាប់ប្រឆាំងនឹងអ៊ុយក្រែន ពីសំណាក់រុស្ស៊ី និងមានជំនួយដោយបេឡារុស”។
មេដឹកនាំ G7 មានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងអាមេរិក បានចូលរួមក្នុងជំនួបកំពូលនៅរដ្ឋបាវ៉ារៀ នៃប្រទេសអាល្លឺម៉ង់។
កិច្ចពិភាក្សាកម្រិតខ្ពស់នេះ ត្រូវបានធ្វើឡើងចំពេល កងកម្លាំងរុស្ស៊ី បង្កើនការវាយប្រហាររបស់ពួកគេលើប្រទេសអ៊ុយក្រែន។
ក្នុងការវាយប្រហារចុងក្រោយបំផុត រុស្ស៊ី បានបាញ់មីស៊ីលដាក់ផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Kremenchuk ដោយសម្លាប់មនុស្សចំនួន១៦នាក់ និងជិត៦០នាក់រងរបួស។ អ៊ុយក្រែនប៉ាន់ស្មានថា មានមនុស្សប្រហែល១០០០នាក់ ស្ថិតក្នុងផ្សារទំនើប ពេលរុស្ស៊ីវាយប្រហារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ផ្សារទំនើបអ៊ុយក្រែន មានមនុស្ស ១០០០នាក់ រងការវាយប្រហារដោយមីស៊ីលរុស្ស៊ី ខណៈ G7 ថ្កោលទោសខ្លាំងៗ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


