ព័ត៌មានជាតិ
អាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យមានការប្រគុំតន្ដ្រី ឬកម្មវិធីសប្បាយភាព ជួបជុំអបអរសាទរបុណ្យឆ្លងចូលឆ្នាំសកលខាងមុខនេះទេ
នៅសល់មិនប៉ុន្មានថ្ងៃទៀតទេ កម្មវិធីបុណ្យណូអែល និងពិធីឆ្លងចូលឆ្នាំសកល២០២១ ឈានចូលមកដល់ហើយ ហើយកម្មវិធីទាំង២នេះជាទូទៅ មិនថាជនបរទេស អឺរ៉ុប អាស៊ីនោះទេ គឺតែងតែធ្វើពិធីជួបជុំសប្បាយភាព មិនដែលអាក់ខានឡើយ ។ តែសម្រាប់ឆ្នាំនេះ ដោយសារនៅលើពិភពលោកកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ហើយប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញកំ ពុងប្រឈមដែរនោះ ទើបនៅថ្ងៃនេះអាជ្ញាធររាជធានីភ្នំពេញ បានប្រកាសមិនអនុញ្ញាតឱ្យមានការប្រ គុំតន្ដ្រី ឬកម្មវិធីសប្បាយភាព ជួបជុំអបអរសាទរបុណ្យឆ្លងចូលឆ្នាំសកលខាងមុខនេះឡើយ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈសារជាសម្លេងតាមប្រព័ន្ធអេឡិចត្រូនិក បានណែនាំឱ្យគ្រប់ប្រធានគណៈបញ្ជា ឯកភាពខណ្ឌទាំង១៤ ត្រូវពិនិត្យមើលបន្ទាន់នៅតាមមូលដ្ឋានរបស់ខ្លួន ពីការរៀបចំប្រគុំតន្ដ្រី ការលេងល្បែងកម្សាន្ត ការផ្សព្វផ្សាយផលិតផល ឬក៏មានការជួបជុំអបអរសាទរបុណ្យឆ្លងចូលឆ្នាំសកលខាងមុខនេះ សូមឱ្យផ្អាកកម្មវិធីទាំងនោះជាបណ្ដោះអាសន្ន ដោយសារទី១ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាកូវីដ-១៩ នៅមិនទាន់ចប់ជាស្ថាពរ ។ ទី២ បច្ចុប្បន្ន នេះ មានការផ្ទុះរីករាលដាល ឡើងនូវជំងឺកូវីដ-១៩ នៅប្រទេសថៃ ដែលមានខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជា ដែលអាចមានពលករឆ្លងចូលមកក្នុងស្រុកវិញ ។ ដូចនេះដើម្បីចូលរួមទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩នេះ លោក ឃួង ស្រេង បានសូមគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ផ្អាកការ ជួបជុំគ្នានេះជាបណ្ដោះអាសន្ន រង់ចាំការគ្រប់គ្រងបាននូវជំងឺកូវីដ-១៩នេះ និងរង់ចាំមានការណែនាំជាថ្មី ក្នុងនោះដែរគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ធ្វើការផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋយល់ ដឹង ការពារ និងអនុវត្តវិធាននានាឱ្យបានល្អតាមមូលដ្ឋាន៕
អត្ថបទ ៖ ស្រីរ័ត្ន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


