ជីវិតកម្សាន្ដ
ក្រោយបញ្ចាំងចប់ ៥ឆ្នាំ អតីតតួឯកស្រី “សិស្សឆ្នើមកំពូលល្បិច” មានស្ថានភាពយ៉ាងណាហើយ?
តារាស្រីថៃ Aokbab Chutimon ត្រូវបានទស្សនិកជនស្គាល់យ៉ាងច្បាស់ ក្រោយដើរតួជា លីន (Lynn) ក្នុងរឿង “សិស្សឆ្នើមកំពូលល្បិច” (Bad Genius) ហើយតាំងពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់នាងកាន់តែល្បីរន្ទឺ ឯអាជីពសម្តែងក៏កាន់តែជោគជ័យ រហូតមានឱកាសសម្ដែងក្នុងខ្សែភាពយន្តចិនទៀតផង។

ខ្សែភាពយន្ត “សិស្សឆ្នើមកំពូលល្បិច” ឆ្នាំ២០១៧ ជាភាពយន្តដ៏ជោគជ័យបំផុតរបស់ Aokbab Chutimon ព្រោះថាបន្ទាប់ពីសម្ដែងជាតួ លីន រួចមក នាងទទួលការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។
បើធៀបទៅនឹងតារាស្រីជាច្រើនក្នុងវិស័យសិល្បៈថៃ Aokbab Chutimon ត្រូវបានគេសរសើរពីរូបសម្រស់ប្លែកពីគេមិនដាច់ពីមាត់ ព្រោះសម្រស់របស់នាងមានភាពទាក់ទាញយ៉ាងពិសេស ជាមួយនឹងទម្រង់មុខរាងជ្រុង ភ្នែកមូល និងស្បែកពណ៌ត្នោត។

មុនពេលឈានជើងចូលចូលសិល្បៈ នាងត្រូវបានគេណែនាំឲ្យធ្វើការវះកាត់កែសម្ផស្ស ប៉ុន្តែតារាស្រីវ័យ ២៦ឆ្នាំរូបនេះ ជឿជាក់លើសម្រស់ធម្មជាតិរបស់នាង ជាជាងឆ្លងកាត់មុខកាំបិត។ ជារឿយៗ តារាស្រីរូបនេះ តែងតែបង្ហោះរូបថតមុខទទេ គ្មានការផាត់មុខ នៅលើផេកផ្ទាល់ខ្លួនរបស់នាង ហើយទទួលការចូលចិត្តជាច្រើនលាននាក់។

តាំងប្រឡូកក្នុងវិស័យម៉ូដ Aokbab Chutimon ជាតារាម៉ូដែលដ៏ពេញនិយមក្នុងចំណោមម្ចាស់ម៉ាកសម្លៀកបំពាក់ប្រេនៗមិនតិចនោះទេ។ នាងត្រូវទស្សនាវដ្តីធំៗជាច្រើនស្រឡាញ់ចូលចិត្ត ហើយនាងក៏មានឱកាសបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តទីក្រុង Cannes ជាច្រើនដងទៀតផង។ មិនតែប៉ុណ្ណោះ នាងធ្លាប់ឈ្នះពានរង្វាន់ “តារាពេញនិយមបំផុត” នៅក្នុងកម្មវិធី JOOX Thailand Music Awards ឆ្នាំ២០២០ និងពានរង្វាន់ “ស្ត្រីអាស៊ីដែលបំផុសគំនិតល្អបំផុត ប្រចាំឆ្នាំ២០១៩” នៅឯពានរង្វាន់ជម្រើសប្រជាជន។

អាជីពសម្ដែងរបស់ Aokbab Chutimon កាន់តែមានប្រជាប្រិយភាពកើនឡើង បន្ទាប់ពីបង្ហាញខ្លួនក្នុងខ្សែភាពយន្ត Happy May ។ បន្ថែមពីលើការសម្ដែងឆ្នើមក្នុងភាពយន្តនេះ នាងបានឈ្នះពានរង្វាន់ “ភាពយន្តបរទេសល្អបំផុត” នៅឯពិធីប្រគល់ពានរង្វាន់ Golden Rooster Awards ទៀតផង។
ក្នុងវ័យ២៦ឆ្នាំ នៅឆ្នាំ២០២២នេះ Aokbab Chutimon ក្លាយជាតារាស្រីថៃដ៏មានសក្ដានុពលក្នុងវិស័យម៉ូដទាំងជាតិ និងអន្តរជាតិ។ នាងបានធ្វើឲ្យមហាជនសរសើរហើយសរសើរទៀតពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង ព្រមទាំងស្ងើចពីភាពជោគជ័យក្នុងអាជីពវិស័យសិល្បៈផងដែរ៕








ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារា ថៃ ៥ រូប ធ្លាប់រងការជេរប្រមាថ និងរិះគន់ខ្លាំងៗ ដោយសារតែរូបរាងកាយរបស់ខ្លួន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន