ព័ត៌មានជាតិ
អាជ្ញាធរក្រុងបាវិតចាត់វិធានការក្តៅលើអាជីវករលក់ដូររំលោភចំណីផ្លូវ
(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃទី ៦ ខែកក្កដាឆ្នាំ២០២២ លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត បានដឹកនាំកម្លាំងចម្រុះ ប្រើវិធានការក្ដៅរៀបចំសណ្ដាប់ធ្នាប់ និងរុះរើស្លាកយីហោ សំយ៉ាប ដែលក្រុមអាជីវករលក់ដូរមួយចំនួន រំលោភយកចំណីផ្លូវរដ្ឋ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ដែលតែងតែបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាព និងកកស្ទះចរាចរណ៍។

លោក វណ្ណ សុមុន្នី បានលើកឡើងថា នាពេលកន្លងមក រដ្ឋបាលក្រុងបាវិត បានចេញសេចក្ដីជូនដំណឹងជាច្រើនលើកច្រើនសារ ក៏ដូចជាចុះណែនាំ ធ្វើលិខិតដាស់តឿនជាលាយលក្ខណ៍អក្សរ និងគ្រប់មធ្យោបាយផ្សេងៗ ដោយបញ្ជ្រាបការយល់ដឹងដល់បងប្អូនអាជីវករឱ្យចូលរួមសហការជាមួយរដ្ឋបាលក្រុង។ ចំពោះការចុះអនុវត្តរបស់រដ្ឋបាលក្រុងបាវិតនាពេលនេះ គឺដើម្បីផលប្រយោជន៍រួម មិនមែនដើម្បីបុគ្គលណាមួយនោះទេ។
ក្នុងនាមជាអាជ្ញាធរគឺមានតួនាទីភារកិច្ចសម្រាប់រៀបចំសណ្ដាប់ធ្នាប់ដល់បងប្អូនអាជីវករដែលដាក់តាំងទំនិញនានា ដើម្បីថែរក្សាសោភ័ណភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អ និងធំទូលាយ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងធ្វើដំណើរពីច្រកទ្វារព្រំដែនទៅរាជធានីភ្នំពេញ កុំឱ្យមានការកកស្ទះចរាចរណ៍។ នេះជាការបន្ថែមរបស់លោក វណ្ណ សុមុន្នី។
លោកអភិបាលរងក្រុង ក៏បានសំណូមពរដល់បងប្អូនក្រុមអាជីវករ ដែលតាំងលក់ដូរទំនិញគ្រប់ប្រភេទ នៅតាមផ្ទះអមសងខាងផ្លូវជាតិលេខ១ និងធ្វើសំយ៉ាបផ្ទះ លយមកលើចំណីផ្លូវ ត្រូវអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងបាវិត កុំយកផ្លូវសម្រាប់ថ្មើរជើងធ្វើជាកន្លែងដាក់តាំងលក់ទំនិញ។ លោកថា បើធ្វើសំយ៉ាបហូស ត្រូវកាត់ចេញដោយខ្លួនឯង សូមកុំរង់ចាំដល់អាជ្ញាធរចុះអនុវត្តដោយប្រើធម៌ក្ដៅដូចនៅពេលនេះ ទើបអនុវត្តដែលធ្វើឱ្យមានផលប៉ះពាល់ដល់សម្ភារ និងខាតពេលវេលា ផលប្រយោជន៍របស់បងប្អូន ហើយស្រែកថាអយុត្តិធម៌ អាជ្ញាធរប្រើធម៌ក្ដៅ នោះគឺមិនពិតទេ៕ ដោយ:ភក្ដី




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


