សន្តិសុខសង្គម
ជនសង្ស័យកាប់ប្លន់ និងពាក់ព័ន្ធគ្រឿងញៀន ជិត ១០ នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូង
ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់ និងក្រុមក្មេងទំនើងដែលជាមុខសញ្ញាកាប់ប្លន់ ៧ នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ ក្រោយស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់។

លោកវរសេនីយឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ថា មុខសញ្ញាកាប់ប្លន់ក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលខ្លះក៏មានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២ នៅផ្ទះទុកចោលមួយកន្លែង ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខណៈពួកគេកំពុងប្រមូលផ្តុំជួបជុំគ្នា។

លោកមេបញ្ជាការរងបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានមានគ្នា ៦ នាក់រួមមាន ១ ឈ្មោះ វឿន រក្សា ភេទប្រុស អាយុ ១៧ ឆ្នាំ។ ២ ឈ្មោះ ចែម លីហេង ភេទប្រុស អាយុ ១៧ ឆ្នាំ។ ៣ ឈ្មោះ ម៉ែន វីរៈ ភេទប្រុស អាយុ ១៧ ឆ្នាំ។ ៤ ឈ្មោះ តូច រតនា ភេទប្រុស អាយុ ១៨ ឆ្នាំ។ ៥ ឈ្មោះ មឿង ជីវ័ន្ត ភេទប្រុស អាយុ ១៨ ឆ្នាំ។ ៦ ឈ្មោះ អ៊ុង សំណាង ភេទប្រុស អាយុ ១៨។

ផ្អែកតាមចម្លើយសារភាពពួកគេទាំង ៦ នាក់ឆ្លើយថា ក្រុមរបស់ខ្លួនបានដើរធ្វើសកម្មភាពលួច ឆក់ ប្លន់ ក្នុងភូមិសាស្ត្រខេត្តតាកែវ ជាញឹកញាប់ ដូចជាករណីកាប់ប្លន់ម៉ូតូនៅម្តុំឃុំប្រាំបីមុំ និងនៅឃុំព្រៃស្លឹក ស្រុកទ្រាំង កាលពីពេលកន្លងមកក៏ក្រុមខ្លួនជាអ្នកធ្វើដែរ។ ដោយឡែកមានជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ទៀត ត្រូវបានឃាត់ខ្លួនមកពី ស្រុកគីរីវង់ កាលពីរសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២ នៅចំណុចភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ មានឈ្មោះ ង៉ែត រដ្ឋា ភេទប្រុស អាយុ ២៧ ឆ្នាំ។ សារធាតុញៀនដែលដកហូតបានមាន៖ ក្រាមពណ៌សថ្លា ៣ កញ្ចប់ ទម្ងន់ ២៤,៦៣ ក្រាម (ថ្លឹងទាំងសំបក់ថង់) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១ គ្រឿង ទូរសព្ទចំនួន ១ គ្រឿង កាំភ្លើងបាញ់គ្រាប់កង់ (ប្រើហ្គាស) ចំនួន ១ ដើម និងកាំបិតចំនួន ២ ផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង ៧ នាក់ និងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
អត្ថបទ៖ វីរៈ



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


