ព័ត៌មានអន្ដរជាតិ
គណបក្សរបស់លោក Abe ទទួលជ័យជម្នះធំធេង ក្នុងការបោះឆ្នោតសភា (មានវីដេអូ)
ក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន បានទទួលជ័យជម្នះយ៉ាងធំធេងនៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ កាលពីថ្ងៃអាទិត្យទី១០ខែកក្កដា។
គណបក្សប្រជាធិបតេយ្យសេរី (LDP) អាចឈ្នះបានច្រើនជាងពាក់កណ្តាលអាសនៈ ដោយមិនចាំបាច់មានជំនួយពីដៃគូសម្ព័ន្ធរបស់ខ្លួនគឺគណបក្ស Komeito។
លោកនាយករដ្ឋមន្ត្រី Kishida Fumio កាលពីយប់ថ្ងៃអាទិត្យ បាននិយាយថា លោកអរគុណចំពោះលទ្ធផលនេះ។ លោកសន្យាថា នឹងដោះស្រាយបញ្ហាធំបំផុតដែលប្រទេសកំពុងប្រឈមមុខ រួមទាំងជំងឺរាតត្បាត ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងតម្លៃទំនិញកើនឡើងផងដែរ។ លោកក៏បានប្ដេជ្ញាផងដែរថា នឹងធ្វើឲ្យសេដ្ឋកិច្ចជប៉ុនរស់ឡើងវិញ។
កម្លាំងប្រឆាំងដ៏សំខាន់គឺគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ បានបាត់បង់អាសនៈនៅក្នុងសភាជាន់ខ្ពស់ ក្រោមការកាន់កាប់របស់មេដឹកនាំថ្មីគឺលោក Izumi Kenta។
ក្រុមចម្រុះដែលកំពុងកាន់អំណាច និងគណបក្សពីរផ្សេងទៀត គឺ Nippon Ishin Japan Innovation Party និងគណបក្សប្រជាធិបតេយ្យដើម្បីប្រជាជន បានគាំទ្រការកែប្រែរដ្ឋធម្មនុញ្ញ។ បើរួមគ្នា ឥឡូវនេះ ពួកគេគ្រប់គ្រងច្រើនជាងពីរភាគបីនៃអាសនៈរបស់សភា។
សំឡេងភាគច្រើន ពីរភាគបី គឺចាំបាច់នៅក្នុងសភាទាំងពីរ ដើម្បីរៀបចំការធ្វើប្រជាមតិជាតិ លើសំណើវិសោធនកម្មមួយ។ LDP ជឿថា រដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ ដែលមិនធ្លាប់ត្រូវបានធ្វើវិសោធនកម្ម គួរតែកែប្រែឲ្យសមស្របទៅនឹងសម័យកាល។
គួរបញ្ជាក់ថា ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី Abe Shinzo ត្រូវបានគេបាញ់សម្លាប់ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតកាលពីថ្ងៃសុក្រ។ លោក Kishida បានហៅទង្វើនោះថា ជាបញ្ហាប្រឈមហិង្សាចំពោះលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសជប៉ុន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ អ្នកបាញ់ប្រហារលោក Abe បានឆែកមើល YouTube ដើម្បីផលិតកាំភ្លើង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន