Connect with us

សន្តិសុខសង្គម

នគរបាលស្រុកបាទី បង្រ្កាបល្បែងស៊ីសងមួយកន្លែងដកហូតបានម៉ូតូ៦គ្រឿង

បានផុស

នៅ

ទីតាំងល្បែងប្រជល់មាន់ដុះស្លែដែលគេដឹងថាជារបស់ឈ្មោះ ហ៊ីម ស្ថិតនៅភូមិពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ត្រូវបានលោក ឃុត ចិត្រា អធិការរងនគរបាលស្រុកបាទី បើកប្រតិបត្តិការចុះបង្រ្កាបហើយកាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការចុះបង្រ្កាបនោះ សមត្ថកិច្ចបានរឹបអូសម៉ូតូចំនួន០៦គ្រឿង មាន់មួយក្បាល ប៉ុន្តែអ្នកលេងមិនត្រូវបានឃាត់ខ្លួន ឡើយ ដោយសារបានរត់គេចខ្លួនអស់ពេលសមត្ថកិច្ចទៅដល់។ យ៉ាងណាក៏ដោយលោក ឃុត ចិត្រា បានធ្វើការប្តេជ្ញាថា លោកនឹងធ្វើការបង្រ្កាបល្បែងស៊ីសងឲ្យដូចភ្លៀងរលឹម និងគ្មានការយោគយល់ចំពោះអ្នកណាម្នាក់ឡើយ។

ដោយឡែកសម្រាប់ករណីបង្រ្កាបនៅចំណុចភូមិពញាគុកនេះវិញ លោកថា នឹងចាត់ការតាមនីតិវិធីច្បាប់ដោយមិនលើក លែងនោះទេ៕

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៣ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៦ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម