ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារស្នើឱ្យភាគីសហជីពផ្សព្វផ្សាយផ្នែកប្រាក់សោធននិវត្តន៍ដល់កម្មករឱ្យបានទូលំទូលាយ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គមបានស្នើឱ្យភាគីសហជីពជួយផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននិវត្តន៍ដល់កម្មករនិយោជិតឱ្យបានទូលំទូលាយដើម្បីឱ្យការអនុវត្តរបបនេះប្រកបដោយរលូន។
ថ្លែងក្នុងពិធីផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារសហព័ន្ធសហជីពនៅរសៀលថ្ងៃទី១៣កក្កដានេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា របបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ទើបតែប្រកាសអនុវត្តនៅថ្ងៃទី១ ខែកក្កដា នេះទេ ដូចនេះវាជាការងារថ្មីមួយដែលទាមទារឱ្យយើងមានការផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធពិសេសសហជីព
និងនិយោជកបានយល់ដឹងឱ្យបានច្បាស់លាស់ដើម្បីឱ្យពួកគាត់ជួយផ្សព្វផ្សាយបន្តដល់កម្មករនិយោជិតនៅតាមសហគ្រាសរោងចក្រនីមួយៗ។
លោករដ្ឋមន្ត្រីបានបន្តថា «បន្ទាប់ពីផ្សព្វផ្សាយដល់ភាគសហជីពយើងនឹងបន្តជួបជាមួយនិយោជកបន្តទៀតហើយនាពេលខាងមុខយើងនឹងរៀបចំឱ្យមានការជួបជុំគ្នាត្រីភាគី គឺភាគីសហជីព ភាគីនិយោជក និងមន្ត្រីសាធារណៈដើម្បីចុះផ្សព្វផ្សាយនៅតាមសហគ្រាសរោងចក្រដល់កម្មករផ្ទាល់តែម្តង»។
លោករដ្ឋមន្ត្រីរំពឹងថា នៅក្នុងរយៈពេល៣ខែមុន នឹងអនុវត្តជាផ្លូវការនៅខែតុលាខាងមុខនេះក្រុមផ្សព្វផ្សាយនឹងខិតខំធ្វើយ៉ាងណាបញ្ជ្រាបពីរបបសម្តិសុខសង្គមផ្នែកសោធននេះដល់កម្មករនិយោជិតឱ្យបានយ៉ាងហោចណាស់៨០ភាគរយដែរ។
លោករដ្ឋមន្ត្រីបានស្នើឱ្យសហព័ន្ធសហជីពដែលចូលរួមនៅថ្ងៃនេះសូមត្រងត្រាប់ស្តាប់នូវអ្វីដែលខាងបសសធ្វ់បទបង្ហាញពន្យល់ពីរបបសន្តិសុខសង្គមផ្នែកសោធននេះហើយប្រសិនបើមានចំណុចណាមួយដែលមិនទាន់យល់ទេសូមសួរឱ្យបានច្បាស់ព្រោះថា ពេលយើងមិនច្បាស់ខ្លួនឯងហើយយើងក៏មិនអាចទៅផ្សព្វផ្សាយបន្តដល់កម្មករនិយោជិតបានដែរហើយអ្វីដែលត្រូវស្វែងយល់នោះរួមមានថាតើរបបផ្នែកសោធននេះត្រូវបង់របៀបណា នរណាខ្លះទទួលបានផលប្រយោជន៍ និងនរណាខ្លះបានផលចំណេញពីការអនុវត្តរបបនេះ។ លោករដ្ឋមន្ត្រីបានបន្តទៀតថា ការអនុវត្តប្រាក់សោធននេះតម្រូវឱ្យមានកាតព្វកិច្ចបង់វិភាគទានចំនួន៤ភាគរយក្នុងនោះនិយោជកបង់២ភាគរយនិងកម្មករបង់២ភាគរយ។
លោករដ្ឋមន្ត្រីបានបន្ថែមថា «និយោជកបង់២ភាគរយនេះគឺជាកាតព្វកិច្ចហើយនេះមិនមែនអនុវត្តនៅតែប្រទេសកម្ពុ
ជានោះទេវាជាសកលទោះបីជានៅប្រទេសណាក៏ត្រូវមានកាតព្វកិច្ចដូចគ្នាហើយការបង់របស់និយោជកនេះជាការជួយលើកទឹកចិត្តដល់កម្មករនិយោជិតនៅក្នុងរោងចក្ររបស់គាត់ឱ្យមានការស្ងប់ចិត្តក្នុងការបំពេញការងារព្រោះថាកម្មកររដឹងថាទៅថ្ងៃអនាគតខ្លួនទទួលបានប្រាក់សោធននិវត្តន៍នៅពេលដែលគាត់ចាស់ទៅ។អីចឹងគាត់សប្បាយចិត្តនិងពេញចិត្តក្នុងការធ្វើការងារធ្វើឱ្យផលិតភាពមានការកើនឡើងខ្ពស់និងវិន័យការងារក៏ល្អដែរ»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថាចំណែកកម្មករនិយោជិតវិញគាត់ក៏ត្រូវមានកាតព្វកិច្ចបង់២ភាគរយនៃប្រាក់ឈ្មួលរបស់គាត់ដែរ។ ប៉ុន្តែផលប្រយោជន៍ដែលគាត់ទទួលបាមកវិញគឺ៤ភាគរយបូកជាមួយនិយោជកបង់២ភាគរយនៅពេលគាត់ទទួលប្រាក់សោធននិវត្តន៍គឺទទួលបាន១០០ភាគរយ។
គួរបញ្ជាក់ថាការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះត្រូវបានក្រសួងការងារប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១ខែកក្កដាឆ្នាំ២០២២។ប៉ុន្តែក្រសួងទុលរយៈពេល៩០ថ្ងៃគឺចាប់ពីខែកក្កដា ដល់ដំណាច់ខែកញ្ញាឆ្នាំ២០២២
នេះតទៅដើម្បីបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស សួន ឧស្សាហកម្មរោងចក្រ សហគ្រាសគ្រឹះស្ថាន ទូទាំងរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌដើម្បីឱ្យភាគីពាក់ព័ន្ធបានយល់ដឹងពីកាតព្វកិច្ចនិងផលប្រយោជន៍ដែលទទួលបានពីប្រាក់សោធននេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៦ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១៤ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)