សន្តិសុខសង្គម
ស្រុកត្រាំកក់ក្រៅពីជល់មាន់នៅមានអាប៉ោងដុះស្លែមួយក្បែររបងវត្តស្រែរនោង
បែកធ្លាយវង់ល្បែងអាប៉ោងមួយកន្លែងក្បែររបងវត្តស្រែរនោង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ មួយទៀតហើយ ក្រៅពីឡូតូ និងជល់មាន់តាមទូរទស្សន៍ជាច្រើនទីតាំងដែលសមត្ថកិច្ចមិនបង្ក្រាប។

វង់ល្បែងអាប៉ោងដុះស្លែជាច្រើនខែឆ្នាំមកហើយស្ថិតនៅផ្ទះយាយ ម៉ុច ក្បែររបងវត្តស្រែរនោង មិនត្រូវបានសមត្ថកិច្ចបង្ក្រាបនោះទេ ដោយបណ្តោយឲ្យបើកលេងភ្នាល់ចាក់លុយជាច្រើនពាន់ដុល្លាក្នុងមួយគ្របៗ និងមានអ្នកចាញ់អស់ម៉ូតូ អស់គោ អស់ឡានក៏មិនតិចអ្នកដែរព្រោះតែអាចោរជើងមួយនេះ។
ជាលទ្ធផលក្នុងមូលដ្ឋានធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចពីសន្តិសុខ សុវត្ថិភាព ព្រោះល្បែងនេះហើយនាំកើតចោរលួច ចោរឆក់ជាញឹកញាប់ក្នុងស្រុកភូមិពួកគាត់។ ប្រភពច្បាស់ការមួយបានបញ្ជាក់ថា វង់អាប៉ោងនេះបើកលេងជាច្រើនខែឆ្នាំមកហើយ គឺពេលថ្ងៃពួកគេនាំគ្នាសំងំលេងក្រោមតង់ក្បែរគុម្ភឫស្សីខាងក្រោយផ្ទះយាយម៉ុច ហើយពេលយប់ទើបពួកគេនាំគ្នាមកលេងនៅលើផ្ទះ។

ប្រភពដដែលបន្តថា អាជ្ញាធរមូលដ្ឋានមិនហ៊ានបង្ក្រាបនោះទេ ព្រោះវង់អាប៉ោងនេះជាឆ្នាំងបាយលោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់។ ម្យ៉ាងទៀតឮថា យាយម៉ុចដែលជាម្ចាស់ផ្ទះអាងកូនរបស់ខ្លួនធ្វើជាមន្ត្រីប៉ូលីសបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តតាកែវទៀតផង។
គួរកត់សម្គាល់ដែរថា កន្លងមកវង់ល្បែងខុសច្បាប់ជាច្រើន ដែលបើកដំណើរការលេងបានគឺភាគច្រើនសុទ្ធតែជាប់ពាក់ព័ន្ធនិងសមត្ថកិច្ចជាអ្នកបើកភ្លើងខៀង ឬកាងតែម្តង មិនចឹងគឺមិនអាចលេងបាននោះទេ កុំសូម្បីឡើយអាប៉ោង ស៊ីគូរយាយៗក៏ចាប់គ្មានសល់ដែរ៕

អត្ថបទ៖ វីរៈ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


