ព័ត៌មានជាតិ
អាជ្ញាធរជូនដំណឹងផ្អាកការធ្វើដំណើរទៅតំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ដោយសារទំនប់ចាក់ទឹម ត្រូវបាក់ដោយជំនន់ទឹកភ្លៀង
ទំនប់ចាក់ទឹម ស្ថិតនៅក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានជំនន់ទឹកភ្លៀងជន់លិចបាក់អស់ប្រវែង៥០ម៉ែត្រ កាលពីយប់ម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២២ ករណីនេះត្រូវកាត់ផ្ដាច់ផ្លូវធ្វើដំណើរចូលតំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាលមួយរយៈ។
លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស នៅព្រឹកថ្ងៃទី២០ ខែកក្កដា នេះ បានឲ្យដឹងថា ដោយសារកោលពីថ្ងៃទី១៩ ម្សិលមិញភ្លៀងបានធ្លាក់ពេញមួយថ្ងៃមួយយប់ទើបបង្កឲ្យទំនប់ចាក់ទឹម ត្រូវជន់បាក់អស់ប្រវែងប្រមាណ ៥០ម៉ែត្រ នៅវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដានេះ ។ ករណីបាក់ទំនប់នេះបានធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយខ្នងផ្ទះនៅខាងក្រោមទំនប់ផងដែរ ប៉ុន្តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ។
ទាក់ទងនឹងករណីនេះ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២០ ខែកក្កដា នេះ បានបញ្ជាក់តាមទូរស័ព្ទឱ្យដឹងថា ទំនប់ចាក់ទឹមពិតជាត្រូវជំនន់ទឹកភ្លៀងជន់បាត់អស់៥០ ម៉ែត្រពិតមែន នៅយប់មិញនេះដោយសារតែធ្លាក់ភ្លៀងពេញមួយថ្ងៃមួយយប់ និងបាក់ដីផ្លូវក្បាលស្ពានថ្ម១ កន្លែងផងដែរ ។ ជាមួយគ្នានេះដែរខាងមន្ទីរធនធានទឹកកន្លងមកក៏កំពុងកសាងទំនប់ទ្វារទឹកនេះផងដែរ ។ ដូច្នេះការបាក់ទំនប់នេះយើងនឹងបន្តជួសជុលឲ្យបានរឹងមាំជាងមុនព្រោះទំនប់នេះជំនាន់ប៉ុលពតធ្វើពុំមានគ្រឹះរឹងមាំតាមលក្ខណះបច្ចេកទេសនោះទេ។
អាជ្ញាធរខេត្តកំពង់ឆ្នាំង និងមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកទេសចរចំពោះការធ្វើដំណើរទៅលេងតំបន់ទឹកទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ក្នុងភូមិកោះខ្ទុម និងភូមិចំការម៉ុច ត្រូវផ្អាកមួយរយៈដើម្បីឱ្យមន្ត្រីជំនាញជួសជុលផ្លូវទំនប់ដែលដាច់ខាងលើនេះ ពេលធ្វើរួចរាល់ទើបយើងអាចទៅលេងតំបន់ទឹកធ្លាក់ថ្មក្រាលបានបន្តទៀត ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ