សន្តិសុខសង្គម
ប៉ះសម្ដីរវាងនគរបាលអន្តោប្រវេសន៍និងរថយន្តអាជីវករបង្កការកកស្ទះចរាចរនៅមាត់ច្រកអន្តរជាតិប៉ោយប៉ែត
ប៉ោយប៉ែត ៖ សមត្ថកិច្ច និងរថយន្តអាជីវករ បានប៉ះសំដីគ្នាធ្វើឲ្យម្ចាស់រថយន្តទុករថយន្តចោលបណ្ដាលឲ្យកកស្ទះចរាចរយ៉ាងខ្លាំងនៅមុខផ្លូវចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីវេលាម៉ោង៥រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅច្រកទ្វារអន្តរជាតិ។

មូលហេតុដែលនាំមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ព្រោះនគរបាលអន្តោប្រវេសន៍ ដាក់បារ៉ាស់ត្រួតពិនិត្យនៃផ្លូវចូលច្រកអន្តរជាតិប៉ោយប៉ែតបានបិទបារ៉ាស់មិនឲ្យរថយន្តលុចស៊ីសស៊េរី៤៧០ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ2F8838ដែលមានលោក គួច ម៉េង ម្ចាស់នាគទិព្វ២ ជាអ្នកបើកមិនឲ្យចូលដើម្បីត្រួតពិនិត្យក៏កើតជាទំនាស់ពាក្យសម្តីនាំអោយរថយន្តឈបចតកណ្តាលផ្លូវចេញចូលច្រក។

លោក គួច ម៉េង ជាម្ចាស់រថយន្តបានប្រាប់អ្នកសារព័ត៌មានថា ពេលលោកបើកឡានចូលច្រកដល់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យលោកបានទម្លាក់កញ្ចក់ឲ្យត្រួតពិនិត្យនិងបានចុះបិទទ្វារឡានឲ្យត្រួតពិនិត្យបែរជាសមត្ថកិច្ចថាលោកឈ្លើយ។

ទាក់ទងនឹងករណីនេះ លោក អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា ជាធម្មតាសមត្ថកិច្ចរបស់លោកនៅមាត់ច្រកតែងធ្វើការត្រួតពិនិត្យគ្រប់យានយន្តដែលចេញចូលតែបុគ្គលខាងលើ គាត់បែបជាមិនឲ្យសមត្ថកិច្ចត្រួតពិនិត្យហើយបានចុះពីរថយន្តហើយចាក់សោរថយន្តដើរចូលទៅកាស៊ីណូដោយទុករថយន្តកណ្តាលផ្លូវបណ្តាលអោយកកស្ទះចរាចរ។ ក្រោយមកសមត្ថកិច្ចលោកបានហៅអោយម្ចាស់រថយន្តខាងលើយករថយន្តមកកន្លែងធ្វើកិច្ចសន្យាអោយមានការគោរពសមត្ថកិច្ចដើម្បីអោយយល់ពីតួនាទីភារកិច្ចរបស់សមត្ថកិច្ច៕
ដោយ ៖ អ.ពៅ

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៣ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


