Connect with us

ព័ត៌មានជាតិ

លោក​ ច្រឹ​ក សុខ​នី​ម ត្រៀមប្រើ​យុទ្ធសាស្ត្រ​ ៧/១១ ដើម្បីដឹកនាំ​សមាគម​អាណត្តិ​ថ្មី ​

បានផុស

នៅ

យុទ្ធសាស្ត្រ ៧/១១ ត្រូវបានប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុ​ជា​ ប្រកាសយក​មក​ប្រើដើម្បី​ដឹកនាំ​សមាគម​នេះ ឆ្ពោះទៅរក​វឌ្ឍនភាព​ និងការរីកចម្រើន​។

លោក ​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុ​ជា​ (CVEA) ​ដែលជាប់​ជា​ប្រធាន​សមាគម​សម្រាប់​អាណត្តិ​ទី​៧ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០​២០​នេះថា លោកមានផែនការគោល ចំនួន៧ ក្នុងចំណោម១១ចំនុច ដើម្បីអនុវត្តសម្រាប់​អាណត្តិរបស់​លោក​រយៈពេលពីរឆ្នាំបន្តទៀត។

លោកបានលើកឡើងថា ផែនការគោលសំខាន់ៗ គឺផ្ដោតលើអាទិភាពបំពេញតម្រូវការ និងលើសតម្រូវការ ដែលសមាជិកចង់បាន ការផ្ដោតសកម្មភាពការងារជាក្រុម ការធ្វើកិច្ចការងារជាដៃគូរជាមួយរាជរដ្ឋាភិបាល ការទំនាក់ទំនងទាំងផ្នែកជាតិ និងអន្តរជាតិ និងការគិតគូរលើការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងសម័យកូវីដ ជា​ដើម។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ​២០២០​ សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុ​ជា បាន​បោះឆ្នោត​គាំទ្រ លោក ​ច្រឹ​ក សុខ​នី​ម ជាប់​ជា​ប្រធាន​មួយ​អាណត្តិ​ទៀត សម្រាប់​ឆ្នាំ​២០២១​ និង​២០២២​ ក្នុង​គាំទ្រ​ចំនួន​៤៩​សន្លឹក​ដោយ​បាន​យកឈ្នះ​ទៅលើ​ដៃគូ​របស់​ខ្លួន ​គឺ​លោក ​វ៉ន​ ចាន់ថន ​ដែល​ទទួល​បាន​សន្លឹកឆ្នោត​​៤៧​សន្លឹក​៕

​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៤៦ នាទីutes មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៤ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម