ព័ត៌មានជាតិ
ក្រសួងការពារជាតិកម្ពុជាទទួលយកមន្ត្រីយោធាកូរ៉េឲ្យសិក្សាភាសាខ្មែរ នៅសាកលវិទ្យាល័យការពារជាតិ
ការបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាមួយលោកវរសេនីយ៍ឯក ជុង ណាក់សាម (Chung Naksam) អនុព័ន្ធយោធា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី២៥ ខែកក្កដា នេះ បន្ទាប់ពីបានបំពេញបេសកកម្មការទូតយោធារយ:ពេល២ឆ្នាំនៅកម្ពុជា។

នៅក្នុងឱកាសនោះ លោកវរសេនីយ៍ឯក Chung Naksam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងក្រសួងការពារជាតិ ដែលបានផ្ដល់ការគាំទ្រ កិច្ចសហការកក់ក្តៅ និងមានចំណាប់អារម្មណ៍ចំពោះសាធារណរដ្ឋកូរ៉េ។
លោកវរសេនីយ៍ឯក ជុង ណាក់សាម បានរំលេចពីទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងនោះលើវិស័យការពារជាតិ ប្រទេសទាំងពីរបានចុះអនុស្សារណៈយោគយល់គ្នា, បានធ្វើការផ្លាស់ប្ដូរទស្សនកិច្ចរវាងគណៈប្រតិភូប្រទេសទាំងពីរ រួមនឹងកិច្ចសហការជាច្រើនទៀតដែលកំពុងបន្តដល់បច្ចុប្បន្ន។
លោកវរសេនីយ៍ឯក ជិង ណាក់សាម ក៏បានថ្លែងអំណរគុណដល់ក្រសួងការពារជាតិកម្ពុជា ដែលបានទទួលមន្ត្រីយោធាកូរ៉េ ឲ្យចូលសិក្សាភាសាកម្ពុជា នៅសាកលវិទ្យាល័យការពារជាតិ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះចំណាត់ការល្អរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធនឹងជំងឺឆ្លងកូវីដ-១៩ កន្លងមក។ លោកសង្ឃឹមថា អ្នកបន្តវេនពីលោក នឹងបន្តខិតខំពង្រឹងពង្រីកនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ(កម្ពុជា-កូរ៉េ) ឲ្យកាន់តែល្អប្រសើរថែមទៀត ហើយលោកវរសេនីយ៍ឯក នឹងរង់ចាំចំពោះដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ទៅកាន់សាធារណរដ្ឋកូរ៉េនាឆ្នាំក្រោយនេះ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញបេសកកម្មការទូតរបស់លោកវរសេនីយ៍ឯក ជុង ណាក់សាម ក្នុងរយៈកាលកន្លងមកនេះ ដែលពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-កូរ៉េ។ នាយឧត្តមសេនីយ៍បញ្ជាក់ថា ថ្វីបើចំណងការរទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានរយៈពេលខ្លី ប៉ុន្តែកិច្ចសហប្រតិបត្តិការកន្លងមក ប្រទេសទាំងពីរមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងការវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មជាដើម។

ដោយឡែកលើកិច្ចសហប្រតិបត្តិការវិស័យយោធា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសរំលេចពីការជួយឧបត្ថម្ភរបស់កូរ៉េ លើផ្នែកសន្តិសុខជាតិ, ការបណ្ដុះបណ្ដាលធនធានមនុស្ស, ការផ្តល់រថយន្ត គ្រឿងចក្រ ដែលបម្រើឱ្យការងារវិស្វកម្ម, អូប័រ, ឆ័ត្រយោង រួមនឹងសម្ភារៈការិយាល័យជាច្រើនទៀត៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


