Connect with us

ព័ត៌មានអន្ដរជាតិ

​ក្រុមសកម្មប្រយុទ្ធ​នៅ​យេម៉ែន ព្រមានកម្ទេចហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ អារ៉ាប៊ីសាអូឌីត

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ម្នាក់មកពីចលនាតស៊ូ Ansarullah របស់យេម៉ែន បានប្រកាសថា រាល់ទីតាំងប្រេង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀតរបស់​ប្រទេស​អារ៉ាប៊ីសាអូឌីត នឹងត្រូវក្លាយជាគោលដៅនៃការវាយប្រហារដោយមីស៊ីល និងដ្រូន បើអារ៉ាប៊ីសាអូឌីត បើកការឈ្លានពានទ្រង់ទ្រាយធំប្រឆាំងនឹងប្រជាជាតិអារ៉ាប់។ នេះបើយោងតាមសារព័ត៌មាន PressTV

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Hizam al-Assad សមាជិកការិយាល័យនយោបាយរបស់ចលនា Ansarullah បានចេញការព្រមាននេះ នៅក្នុងការបង្ហោះលើបណ្តាញសង្គម X កាលពីព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ថា «របបអារ៉ាប៊ីសាអូឌីត ត្រូវទទួលខុសត្រូវចំពោះផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីការឆេះអណ្តូងប្រេង, ខ្សែបញ្ជូនប្រេង, នាវាដឹកប្រេង, រោងចក្រចម្រាញ់ប្រេង, កំពង់ផែនាំចេញប្រេង, ស្ថានីយ, និងរោងចក្រគីមីឥន្ធនៈ ព្រមទាំងអ្វីៗគ្រប់យ៉ាងដែលប្រជាជនក្នុងស្រុកនឹងត្រូវរងទុក្ខវេទនា ពីអណ្តាតភ្លើងដ៏សន្ធោសន្ធៅ និងផ្សែងខ្មៅហុយទ្រលោម»។

លោកបានបន្ថែមថា ជនជាតិយេម៉ែន ក្រោមព្រះគុណនៃព្រះជាម្ចាស់ នឹងទាមទារសិទ្ធិរបស់ពួកគេមកវិញ បំបែកការឡោមព័ទ្ធដ៏តឹងរឹងដែលបានដាក់លើមាតុភូមិរបស់ពួកគេ និងសងសឹកចំពោះឈាមដ៏បរិសុទ្ធរបស់ជនរងគ្រោះ ក៏ដូចជាដោះស្រាយការឈឺចាប់ដែលបានទ្រាំទ្រអស់រយៈពេល ១១ ឆ្នាំនៃការឈ្លានពាន និងការបិទខ្ទប់។

យ៉ាងណា ភាពតានតឹងបានផ្ទុះឡើងខ្លាំងកាលពីថ្ងៃច័ន្ទ នៅពេលដែលអារ៉ាប៊ីសាអូឌីត បានវាយប្រហារលើព្រលានយន្តហោះអន្តរជាតិ Sana’a ដើម្បីរារាំងយន្តហោះអ៊ីរ៉ង់មួយគ្រឿង មិនឲ្យចុះចតនៅក្នុងរដ្ឋធានីរបស់យេម៉ែន។ យន្តហោះនោះបានដឹកប្រតិភូចលនា Ansarullah ដែលបានធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីលាគ្នា និងពិធីបុណ្យសពរបស់មេដឹកនាំកំពូលនៃបដិវត្តន៍អ៊ីស្លាម Ayatollah Seyyed Ali Khamenei។

សកម្មភាពនេះត្រូវបានក្រុមហ៊ូធីចាត់ទុកថា ជាការហែកកិច្ចព្រមព្រៀងសន្តិភាព និងជាការប្រកាសសង្រ្គាមជាថ្មី ទើបពួកគេចេញមុខគំរាមបាញ់មីស៊ីលកម្ទេចប្រភពចំណូលសេដ្ឋកិច្ចដ៏ធំបំផុតរបស់អារ៉ាប៊ីសាអូឌីត គឺហេដ្ឋារចនាសម្ព័ន្ធប្រេងតែម្តង៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

មេដឹកនាំកំពូលអ៊ីរ៉ង់ ៖ អាមេរិក រំលោភកិច្ចព្រមព្រៀង ​ធ្វើ​ឲ្យ​ហត្ថលេខារបស់ ត្រាំ «គ្មានតម្លៃទាល់តែសោះ»
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម