ព័ត៌មានជាតិ
Floyd Mayweather រងការរិះគន់ចំពោះការដំឡើងកៅអីរថយន្តធ្វើពីរោមសត្វពិតៗ
អ្នកប្រដាល់ចូលនិវត្តន៍ Floyd Mayweather ត្រូវបានអង្គការសុខុមាលភាពសត្វ PETA រិះគន់ចំពោះការដំឡើងកៅអីរថយន្តតម្លៃ ១៥,០០០ ផោន ជាមួយនឹងរោមសត្វពិតនៅក្នុងរថយន្ត Rolls-Royce ថ្មីរបស់ខ្លួន។

Mayweather វ័យ ៤៥ ឆ្នាំ មានប្រវត្តិទិញយ៉ាងសន្ធឹកសន្ធាប់ ដោយអ្នកប្រដាល់រូបនេះត្រូវបានគេរាយការណ៍ថា មានរថយន្តជាង ១០០ គ្រឿង ហើយថ្មីៗនេះគេបានបន្ថែមចំពោះចំណូលចិត្តក្នុងការសន្សំរថយន្ដជាមួយនឹងការបន្ថែមថ្មីទៅនឹងរោមសត្វពិតៗ ដែលផលិតតាមតម្រូវការរបស់ខ្លួន មានតម្លៃប្រមាន ២៩៣,០០០ ផោន។ ផលិតដោយ Obi Okeke ដែលត្រូវបានគេស្គាល់ថា ជាវេជ្ជបណ្ឌិត Bugatti។
អង្គការ PETA – ឬ People for the Ethical Treatment of Animals – ជាបន្តបន្ទាប់បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស Mayweather ដោយពណ៌នាអំពីកៅអីរថយន្តថាជា “ភាពសាហាវឃោរឃៅ” និងបានអង្វរជនជាតិអាមេរិកឱ្យ “បង្រៀនសេចក្តីសប្បុរស មិនមែនភាពឃោរឃៅ” ។
គេបានបន្តថា៖ ‘PETA កំពុងអំពាវនាវឱ្យ Mayweather ទទួលយកការបង្រៀនដោយសប្បុរស មិនឃោរឃៅ ដោយជំនួសភាពសាហាវយង់ឃ្នងនេះជាមួយនឹងរោមសត្វក្លែងក្លាយវិញ ដូចដែលអ្នករចនា ហាងលក់ទំនិញ និងអ្នកប្រើប្រាស់ភាគច្រើនមាន ហើយ PETA នឹងរីករាយក្នុងការផ្តល់ជូនវា។’
Mayweather ក៏ត្រូវបានរិះគន់ដោយអ្នកធ្វើយុទ្ធនាការពារសិទ្ធិរបស់សត្វ រួមទាំង PETA ផងដែរ ក្នុងឆ្នាំ២១៧ បន្ទាប់ពីបែកធ្លាយវីដេអូបណ្ដើរខ្លានៅក្នុងបន្ទប់សណ្ឋាគារមួយ។
គួររំលឹកថា Mayweather បានចូលនិវត្តន៍ពីអាជីពជាកីឡាករប្រដាល់ តាំងពីឆ្នាំ ២០១៧ នៅពេលដែលគេបានឈ្នះលើកទី ៥០ លើតារាប្រដាល់ក្នុងទ្រុង (UFC) Conor McGregor នៅ Las Vegas។
គេគ្រោងនឹងប្រកួតម្តងទៀតជាមួយ កីឡាករ Mikuru Asakura នៅខែកញ្ញា ហើយក៏បានពិភាក្សាអំពីការវិលត្រឡប់ទៅរកអាជីពជាកីឡាប្រយុទ្ធវិញផងដែរ។
Mayweather បានឈ្នះការប្រកួតទាំង ៥០ លើករបស់គេ ក្នុងនាមជាកីឡាករអាជីព ដោយបានឈ្នះជើងឯកពិភពលោកចំនួន ១៥ ដង ក្នុងការធ្វើដូច្នេះ ហើយជាលទ្ធផលត្រូវបានចាត់ទុកថា ជាអ្នកប្រដាល់ដ៏អស្ចារ្យបំផុតម្នាក់ដែលមិនធ្លាប់មាន៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


