Connect with us

កីឡា

អ្នកប្រដាល់សកល៥រូបមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងឆ្នាំ២០២៣

បានផុស

នៅ

ក្រៅពីទទួលបាន​ប្រាក់​ចំណូលសន្ធឹក​សន្ធាប់​​ពីការឡើងសង្វៀន កីឡាករ​ប្រដាល់​សកល​ល្បី​ៗ​ក៏​មាន​ប្រភពចំណូលផ្សេងៗ​ជា​ច្រើន​ទៀត​​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​​​ក្លាយជា​អ្នក​មាន។ ខាងក្រោម អ្នក​ប្រដាល់៥រូប​មានទ្រព្យសម្បត្តិច្រើនបំផុតក្នុងឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. អតីតកីឡាករ Floyd Mayweather

Floyd Mayweather ជាអ្នកប្រដាល់មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោកគឺ​​៤៥០លានដុល្លារអាមេរិក ដែល​ភាគ​ច្រើន​ទទួល​បានពីការឡើងសង្វៀន។ ការប្រកួត​ជាមួយកីឡាករ​ Conor McGregor ជាកីឡាករជំនាញក្បាច់គុនចម្រុះ​​ដែល​មាន​មនុស្សរាប់លាននាក់ជុំវិញពិភពលោកតាមដានការប្រកួត​ក្នុងឆ្នាំ២០១៧។ ការ​ប្រកួត​បែប​សម្តែង​នេះ ​អ្នកប្រដាល់អាមេរិក ទទួល​បាន​ប្រាក់៣០០លានដុល្លារ។ ក្នុង​ពេល​អាជីពជាអ្នកប្រដាល់ Floyd រកបានជាង​១​ពាន់​លាន​ដុល្លារ ដែលជា​ប្រាក់​ចំណូល​ធំមួយ​អាចប្រជែងជាមួយកំពូលអត្តពលិកដូចជា Tiger Woods, Michael Schumacher និង Michael Jordan។

២. អតីត​កីឡាករ George Foreman

អតីតអ្នកប្រដាល់​ទម្ងន់​​យក្ស​​ដែល​​ជាសហគ្រិន លោក George Foreman មានទ្រព្យសម្បត្តិសរុប​៣០០លានដុល្លារ ឈរ​លេខរៀងទី២ ក្នុងបញ្ជី​កីឡាករប្រដាល់​សកល​មានទ្រព្យសម្បត្តិច្រើនបំផុ​ត​ក្នុង​​លោក។ លោកជាម្ចាស់មេដាយមាសអូឡាំពិក និង​ជា​ម្ចាស់ជើងឯកប្រដាល់សកល​ទម្ងន់ធ្ងន់ពិភពលោក​២សម័យ​កាល។

បច្ចុប្បន្នលោក Foreman ជាដៃគូសហការ Panther Racing Indy Car ជាអ្នកនិពន្ធសៀវភៅ ហើយបានបង្ហាញខ្លួន​ក្នុងខ្សែភាពយន្ត Ben Stiller។ នេះហើយ​ជាចំណូលដែល​លោករកបាន​ច្រើន ក្រោយ​ចូលនិវត្តន៍។

៣. អតីត​កីឡាករ Manny Pacquiao

Manny Pacquiao ត្រូវបានពិភពលោក​ស្គាល់​ជា​អ្នក​ប្រដាល់​ល្អ​មួយរូប​។ លោកជាកីឡាករប្រដាល់តែ​ម្នាក់​គត់​បាន​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ចំនួន៨​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា។ ជាមួយ​ទ្រព្យសម្បត្តិ​សរុប​២០០លានដុល្លារ កីឡាករ​ប្រដាល់​ហ្វីលីពីន​​រូប​នេះ​រកបាន​ចំណូល​ច្រើនជាងគេលំដាប់ទី៣លើពិភពលោក។ ក្រៅពីអាជីពប្រដាល់ លោក​ជា​អ្នក​នយោបាយ តារាចម្រៀង តារាសម្តែង​ដែល​​ធ្លាប់បានលេចមុខក្នុងខ្សែភាពយន្តហ្វីលីពីនជាច្រើន។

៤. អតីត​កីឡាករ Oscar De la Hoya

អតីតអ្នកប្រដាល់អាមេរិក​ Oscar De La Hoya បានចាប់ផ្តើមអាជីពប្រដាល់ក្នុងឆ្នាំ១៩៩២ និង​មាន​រហស្សនាម​ The Golden Boy។ លោក​​បាន​ឈរ​លេខ៤​ដែល​មាន​ទ្រព្យសម្បត្តិសរុប​២០០លានដុល្លារ។ ក្នុងរយៈពេល១៧ឆ្នាំក្នុងអាជីព លោក​បានឈ្នះជើងឯកពិភពលោកចំនួន១១លើក លើប្រភេទទម្ងន់៦ផ្សេងគ្នា និងជើងឯក lineal ៣លើក្នុងប្រភេទ​ទម្ងន់ផ្សេង​គ្នា។ ក្រៅពីអាជីព​ប្រដាល់ លោក​បាន​បង្កើត​ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ PHP របស់ Patrick David Bet និង​ជា​អ្នក​ផ្គូផ្គង​រៀបចំ​ការ​ប្រកួត (Promotor)។​

៥. កីឡាករ Canelo Alvarez

អ្នកប្រដាល់ម៉ិកស៊ិក Canelo Alvarez ជាម្ចាស់ជើងឯកពិភពលោក៤ស្ថាប័នផ្សេងគ្នា​ដែល​មានទ្រព្យសម្បត្តិសរុប​១៨០លានដុល្លារ ឈរ​លេខ​៥។ លោក​​​​បាន​ផ្ដួលដៃគូឲ្យបោះបង់​ចោល​ការប្រកួត​​៣៩​លើក​ ក្នុង​ចំណោម​ជ័យជម្នះ​៦០លើក។ លោក​ក៏ធ្លាប់​ប្រកួតជាមួយកំពូលអ្នកប្រដាល់ Floyd Mayweather និង Gennady Golovkin។ Alvarez ជាអ្នកប្រដាល់តែម្នាក់គត់ដែលបានក្លាយជាម្ចាស់ខ្សែក្រវាត់ Super Middleweight ​គ្រប់គ្រងដោយស្ថាប័ន WBA, WBC៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Wealthygorilla

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥២ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម