Connect with us

ព័ត៌មានជាតិ

លោកជំទាវម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាសាំងបង្កាជំងឺកូវីដ-១៩ ដូសជំរុញ និងប្រុងប្រយ័ត្នជំងឺអុតស្វា

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺនប្រភេទបំប្លែងថ្មី BA-4 BA5 និងជំងឺអុតស្វាដែលជាជំងឺថ្មី បាននិងកំពុងរាត្បាតនៅលើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ ម៉ែន សំអន បានអំពាវនាវបែបនេះ ខណៈប្រារព្ធពិធីថ្វាយគ្រឿងសក្ការៈ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ នៅទួលប្រាសាទបុរាណ ព្រះអង្គបយុ (ហៅព្រះអង្គតុលា​ការ) ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២។

លោកជំទាវ បានបួងសួងថ្វាយព្រះពរជ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេសសូមឲ្យប្រទេសជាតិរួចផុតពី ជំងឺដង្កាត់ គ្រោះកាចចង្រៃ ជៀសផុតពីគ្រោះរាំងស្ងួត កសិកម្មទទួលបានភោគផលល្អ នៅក្នុងឆ្នាំនេះ មានភ្ញៀវទេសចរណ៍ច្រើន និងអ្នកវិនិយោគកាន់តែច្រើន។

លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថា យើងទាំងអស់គ្នាអាចធ្វើបុណ្យធ្វើទាន ដូចសព្វថ្ងៃនេះដោយសារប្រទេសជាតិយើង មានសុខសន្តិភាព ហើយសន្តិភាពនេះមិនអាចកើតឡើង ដោយឯកឯងបាននោះទេ បើគ្មានសម្តេចតេជោ ហ៊ុន សែន ដែលថ្នាក់ដឹកនាំដ៏ឈ្លាសវៃ បានប្រែក្លាយប្រទេសតាំងពីបាតដៃទទេឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសនគោលយោបាយបង្រួបបង្រួមជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។

លោកជំទាវ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញនាំគ្នាទៅចាក់វ៉ាសាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺអុតស្វា ដែលជាជំងឺថ្មី បាននិងកំពុងរាត្បាតលើពិភពលោកយើងនេះ ជាពិសេសការអនុវត្ត ៣ការពារ កុំឲ្យបានខ្ជាប់ខ្ជួន។ ជាចុងក្រោយលោកជំទាវ ម៉ែន សំអន ចែកអំណោយដល់ប្រជាពលរដ្ឋ ដែលបានចូលរួមថ្ងៃនេះប្រមាណជាង ២០០នាក់ ផងដែរ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម