ព័ត៌មានជាតិ
បណ្ឌិត សុខ ទូច៖ ចិនតែងនៅពីក្រោយបញ្ហា តែមិនដែលធ្វើសង្គ្រាមជាមួយនរណាឡើយ
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងកាលពីថ្ងៃពុធថា តាំងពីប្រវត្តិសាស្ត្រមក ចិនមិនធ្លាប់ធ្វើសង្គ្រាម ឬវាយលុកប្រទេសណាមួយឡើយ ព្រោះចិនជាប្រទេសធ្វើពាណិជ្ជកម្ម ដើម្បីទុកលុយមិនចំណាយលើអាវុធផ្តេសផ្តាសទេ។ ការលើកឡើងបែបនេះ គឺដោយសារតែលោកមើលឃើញថា ទោះបីប្រធានសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ក្តី ក៏ចិន មិនធ្វើសង្រ្គាមជាមួយតៃវ៉ាន់ ឬអាមេរិកឡើយ។
សម្រាប់លោកបណ្ឌិត សុខ ទូច ចិន ជាប្រទេសមួយដែលតែងតែធ្វើពាណិជ្ជកម្ម មិនដែលបង្កសង្រ្គាម ពោល គឺនៅទីណាដែលផ្តល់ប្រយោជន៍ឱ្ យទើបចិនទៅ ហើយចិនក៏មិនបានចំណាយលុយទៅលើរឿងណាដែលធ្វើឱ្យខាតបង់ដូចគ្នា ដោយចិនតែងចូលចិត្តនៅពីក្រោយបញ្ហា។ តាំងពីឆ្នាំ ១៩៤៩មក ចិនមិនធ្លាប់ធ្វើសង្គ្រាមសូម្បីតែម្តង ព្រោះចិនទុកលុយរបស់ខ្លួនដើម្បីពង្រីកអំណាចឱ្យកាន់តែខ្លាំងទៀត។ ក្នុងចំណុចនេះហើយ ដែលធ្វើឱ្យអាមេរិកខ្វល់ខ្វាយ ហើយញុះញង់ចិនឱ្យប្រើលុយរបស់ខ្លួន។

លោក សុខ ទូច បាននិយាយថា៖ “ចិនតែងដើរតួជាជន្លេន ជាស្ទាំង ជាត្រីដូហ្វីន ជាឃ្មុំ។ ជាជន្លេនបែបម៉េច? គឺគាត់ស៊ីរ៉ែ ត្រង់ណាស៊ីបានគឺចិនស៊ីហើយ ដូចនៅអាហ្វ្រិកនៅអីជាដើមនឹង។ ជាស្ទាំងនឹងស្អី? គាត់សម្លឹងមើលពីលើថា កន្លែងណាគាត់ធ្វើអាជីវកម្មបានគាត់ធ្វើ កន្លែងនោះ ដូចទូរសព្ទ iPhone របស់អាមេរិកចឹង ប្រើបានតែអ្នកមានទេអ្នកក្រប្រើមិនបាន តែទូរសព្ទ Huawei របស់ចិនវិញ នរណាក៏អាចទិញបាន ចឹងហើយធ្វើឱ្យចិនមានលុយច្រើន អាមេរិកកង្វល់ ចាប់ផ្តើមញុះចិនឱ្យហែកលុយក្នុងគ្រឿងអាវុធ ”។

បើតាមលោក សុខ ទូច គឺចិនតែងប្រកាន់នូវគោលនយោបាយពីរ ដើម្បីទទួលបានភាពជោគជ័យដល់សព្វថ្ងៃគឺ ទី១ គ្មានមិត្តហើយក៏គ្មានសត្រូវដូចគ្នាសម្រាប់ប្រទេសចិន ប៉ុន្តែកន្លែងណាផ្តល់ជប្រយោជន៍ទើប មានវត្តមានរបស់ចិននៅទីនោះ។ ទី២ កម្ចីប្រាក់់របស់ចិន គឺមិនដែលមានលក្ខខណ្ឌរញ៉េរញ៉ៃ ឬគិតពីសិទ្ធិមនុស្សដូចអាមេរិកឡើយ ចិនសម្លឹងឃើញប្រយោជន៍នៅកន្លែងណា គឺឱ្យខ្ចីភ្លាមដោយមិនគិតពីសំណងទេ។ ហេតុនេះហើយបានជាមានប្រទេសមួយចំនួន បាត់បង់ផ្នែកខ្លះឱ្យទៅចិនទាំងមិនដឹងខ្លួន៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


