Connect with us

ព័ត៌មានជាតិ

កូនភ្លោះ​ស្រី​៣នាក់​មានមុខមាត់​សឹងតែ​ដូចគ្នា​ចាប់កំណើត​ក្នុងគ្រួសារក្រីក្រ​មួយក្នុងក្រុងសិរីសោភ័ណ្ឌ​​

បានផុស

នៅ

កូនភ្លោះស្រី ៣នាក់ បានចាប់កំណើតនៅក្នុងត្រកួលក្រីក្រ១ ក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំពេលដែលស្រុកទេសកំពុងកើតជំងឺកូវីដ១៩ តែសំណាងល្អណាស់កូនភ្លោះស្រីទាំង៣នាក់នោះ ពុំមានកើតជំងឺកូវីដ១៩ នោះទេ ហើយមានសុខភាពល្អមាំងមួនទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឪពុកម្តាយកូនភ្លោះទាំងបី ឪពុកឈ្មោះ ចាន់ សុភាព បុគ្គលិកក្រុមហ៊ុនឯកជនមួយ ម្តាយមានឈ្មោះ ឆៃ ស្រីរ័ត្ន មុខរបរមេផ្ទះ ប្ដីប្រពន្ធគូនេះមានកូន៤នាក់ កូនទី១ ប្រុស អាយុ ២ឆ្នាំ រីឯកូនភ្លោះទាំងស្រីទាំង៣កូនស្រីទី១ ឈ្មោះ ឡាងសុដាលី LANG SO DALI ទម្ងន់ 1.6kg កូនស្រីទី២ ឈ្មោះ ឡាងសុដាលីន LANG SO DALIN ទម្ងន់ 1.5kg កូនស្រីទី ៣ ឈ្មោះ ឡាងសុដាលីស LANG SO LIS. ទម្ងន់ 1.6kg។

តាមការអះអាងរបស់ឪពុកម្តាយ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា កូនស្រីទាំង៣របស់គាត់ កើតនៅថ្ងៃទី ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៥៖៣០ នាទី សម្រាលដោយធ្វើការវះកាត់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ពេលចាប់ផ្តើមពរពោះដូចកូនទី១ដែរ។

ឪពុកម្ដាយកូនភ្លោះទាំង៣បានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពីកើតបានកូនភ្លោះទាំង៣នាក់នោះរួចមកជីវភាពគ្រួសាររបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែយ៉ាប់ទៅៗទឹកដោះក៏គ្មានទឹកដោះគោក៏គ្មានលុយទិញឲ្យកូនទាំង៣ប៉ៅទៀតផង ព្រោះគ្រួសារមួយនេះពឹងផ្អែកទៅលើប្តីគាត់ទាំងស្រុងតែម្នាក់ចំណែកមុខរបរបស់គ្រួសាររំពឹងតែធ្វើការមួយប៉ុណ្ណោះគាត់ពុំដឹងថាទៅថ្ងៃមុខអាចចឹញ្ចឹមកូនទាំង៣នាក់នេះរស់ដោយរបៀបណានោះឡើយសូម្បីតែផ្ទះក៏គ្មាន សព្វថ្ងៃរស់នៅបន្ទប់របស់ក្រុមហ៊ុនទេ គ្រួសាររបស់គាត់រំពឹងតែប្រាក់ក្រុមហ៊ុនរបស់ប្តីតែប៉ុណ្ណោះ។

ម្តាយក្មេងស្រីបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្រុមគ្រួសាររបស់គាត់អកុសលណាស់សព្វថ្ងៃស្រុកទេសកំំពុងកើតជំងឺកូវីដ១៩ផង ធ្វើឲ្យគ្រួសារគាត់ជួបប្រទះក្នុងការខ្វះខាតយ៉ាងខ្លាំងផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម