កីឡា
U-16 កម្ពុជា ចាញ់មីយ៉ាន់ម៉ា ១-០ ជ្រុះចេញពីពានរង្វាន់ AFF U-16 Championship
ក្រុមជម្រើសជាតិ U-16 កម្ពុជា បានចាញ់មីយ៉ាន់មា ដោយលទ្ធល ១-០ ក្នុងជំនួបចុងក្រោយ ប្រចាំពូល C នៃពានរង្វាន់បាល់ទាត់យុវជនអាស៊ានអាយុក្រោម១៦ឆ្នាំ (AFF U-16 Boys’s Championship 2022) នាល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។
ការប្រកួតនេះគឺជាការប្រកួតដ៏ស្វិតស្វាញ ដោយទាំងពីរក្រុមសុទ្ធតែត្រូវការឈ្នះដូចគ្នា ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យ៉ាងណាមិញនៅវគ្គទី១ ទាំងកម្ពុជា និងមីយ៉ាន់ម៉ា ព្យាយាមក្នុងការរកគ្រាប់បាល់ដូចគ្នា មីយ៉ាន់ម៉ា មានឱកាសទាត់ទីម្ដងតែមិនអាចសម្រេចគ្រាប់បាល់ឡើយ ខណៈកម្ពុជា ក៏មានឱកាសម្ដងផងដែរ ដោយកីឡាករដែលរកបាន ២គ្រាប់ម្នាក់ឯងកាលពីយកឈ្នះអូស្ត្រាលី ៤-២ ស៊ូ ម៉េងហុង ប៉ុន្តែសង្គ្រោះបានដោយអ្នកចាំទីមីយ៉ាន់ម៉ា ក្រៅពីនេះក្រុមទាំងពីរបានរក្សាលទ្ធផល ០-០ ដល់ចប់វគ្គទី១។

ចូលដល់វគ្គទី២ មិនទាន់បានស្រួលបួលផងកម្ពុជា បានធ្វើឱ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ ជាហេតុនាំឱ្យអាជ្ញាកណ្ដាលសម្រេចផ្ដល់បាល់ពិន័យ ១១ម៉ែត្រទៅដល់មីយ៉ាន់ម៉ា ហើយទាត់បានសម្រេចដោយកីឡាករ Lin Htet Oo នៅនាទី៤៨។ ក្រោយត្រូវបានមីយ៉ាន់ម៉ា នាំមុខកម្ពុជា បានវាយសម្រុកជាច្រើនលើកច្រើនសារទៅលើមីយ៉ាន់ម៉ា យ៉ាងណាក៏ដោយមិនមានឱកាសរកគ្រាប់បាល់បានឡើយ គ្រាដែលចុងម៉ោងស្ទើរតែរកគ្រាប់តាមស្មើទៅហើយ ប៉ុន្តែបែរជាបុកនឹងរបាទី និងរក្សាលទ្ធផល ១-០ ដល់ចប់ការប្រកួត។
លទ្ធផលនេះបានធ្វើឱ្យកម្ពុជា អស់ឱកាសឡើងវគ្គបន្តហើយ គ្រាដែលម៉ាឡេស៊ី បានស្មើជាមួយ អូស្ត្រាលី ២-២ ដូច្នេះមីយ៉ាន់ម៉ា ជាក្រុមឡើងវគ្គបន្តដោយមាន ៧ពិន្ទុក្នុងដៃ។ កម្ពុជា បញ្ចប់ទៅដោយឈរនៅលេខ៣ ក្នុងពូលមាន ៣ពិន្ទុ លើអូស្ត្រាលី ដែលមានតែ១ពិន្ទុប៉ុណ្ណោះ ខណៈម៉ាឡេស៊ី លេខ២ មាន៥ពិន្ទុ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


