ព័ត៌មានជាតិ
ឧកញ៉ា ម៉ុង ឫទ្ធី ប្រកាសដាំកូនឈើប្រមាណ ៣ម៉ឺនដើម នៅតំបន់សួនសត្វភ្នំតាម៉ៅ នាឆ្នាំ ២០២២នេះ
អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានអះអាងថា នៅក្នុងឆ្នាំ ២០២២នេះ លោកនឹងដាំកូនឈើប្រមាណ ៣ម៉ឺនដើម នៅក្នុងតំបន់សួនសត្វភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។ ការអះអាងនេះ គ្រាដែលលោក និងភរិយា កាលពីថ្ងៃទី ៨ ខែសីហា បានយកកូនឈើធ្នង់ និងកូនឈើបេងចំនួន ៣,២២០ដើម ទៅដាំឡើងវិញនៅក្នុងតំបន់សួនសត្វភ្នំតាម៉ៅ ក្រោយពីមានការឈូសឆាយ កាលពីពេលថ្មីៗនេះ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនឹងដាំកូនឈើប្រមាណជាង ២ម៉ឺនដើម ទៅ ៣ម៉ឺនដើមឡើងវិញ នៅតំបន់សួនសត្វភ្នំតាម៉ៅ សម្រាប់ឆ្នាំ ២០២២នេះ។ លោកថា ការដាំកូនឈើទាំងនេះ មិនមែនដើម្បីធ្វើជំនាញអ្វីឡើយ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់បន្ថែមថា «ខ្ញុំចង់ប្រាប់តាំងពីរដ្ឋបាលព្រៃឈើឲ្យដឹងថា យើងអត់អាចដាំដើមឈើធ្វើជំនួញ ពាក្យថាធ្វើជំនួញទាល់តែបានចំណេញយកមកចិញ្ចឹមជីវិត ការពិតអត់ទេ ខំដាំយ៉ាងណាក៏ដោយ សម្រាប់អាយុកាលយើងមិនអាចកាប់ដើមឈើហ្នឹង យកមកលក់យកលុយចាយបានទេ អានេះចំណេញបានតែជួយជាតិ ប្រជាជន ក្មេងជំនាន់ក្រោយ នរណាដឹងគុណ មិនដឹងគុណ ស្រេចតែវាទៅ…ឆ្នាំនេះខ្ញុំដាំជាង ២ម៉ឺនដើម ប្រហែលជាអាចចូល ៣ម៉ឺនដើម ២០២២នេះ តែមិនមែនជាអាជីវកម្មទេ»។

អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានបញ្ជាក់ទៀតថា គម្រោងដាំកូនឈើនៅតំបន់សួនសត្វភ្នំតាម៉ៅនេះ គឺលោកនឹងដាំប្រភេទកូនឈើធ្នង់ និងកូនឈើបេង ដែលលោកជឿថា មិនងាយងាប់ទៅវិញឡើយ។

គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២២កន្លងទៅនេះ បានចេញបទបញ្ជាឲ្យលុបចោលទាំងអស់ នូវរាល់ការអនុញ្ញាតឲ្យធ្វើការដោះដូរ និងអភិវឌ្ឍនៅតំបន់សួនសត្វភ្នំតាម៉ៅ និងរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដី ដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម ហើយក្រុមហ៊ុនដែលបានឈូសឆាយ ត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញ លើដីដែលបានឈូសឆាយ។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី កាលពីថ្ងៃទី ៧ ខែសីហា បានឲ្យដឹងដែរថា លោកទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យដាំដើមឈើប្រណិតឡើងវិញ នៅលើទីតាំងដែលបានឈូសឆាយ នៅតំបន់សួនសត្វភ្នំតាម៉ៅនោះ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា