ព័ត៌មានជាតិ
កូនត្នោត ៤០០ដើម ត្រូវបានដាំក្នុងសហគមន៍កំពង់ឃ្លាំង ដើម្បីលើកកម្ពស់វិស័យបៃតង
សៀមរាប ៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ សមាគមទេសចរណ៍កម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលស្រុកសូទ្រនិគម បានដាំកូនត្នោតចំនួន ៤០០ដើម ដើម្បីលើកកម្ពស់ការអភិរក្សបរិស្ថាន ការបង្កើនភាពបៃតង និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព អមជាមួយកម្មវិធីដំណើរទស្សនកិច្ចទេសចរណ៍បរិស្ថាន ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានឱ្យដឹងថា ការដាំកូនត្នោតនាពេលនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនភាពស្អាត និងភាពបៃតងធ្វើឱ្យពលរដ្ឋមានសុខុមាលភាពក្នុងសហគមន៍បង្កើតអនុស្សាវរីយ៍ជាមួយនឹងបវរកញ្ញាពិភពលោក ដែលមកពី៥០ប្រទេសផ្សេងគ្នា ក្នុងគោលដៅរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅសហគមន៍កំពង់ឃ្លាំង និងបង្ហាញពីអត្ដសញ្ញាណជាតិទៅកាន់ពិភពលោក។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា កូនត្នោតទាំង ៤០០ដើម ដែលបានដាំនាឱកាសនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ការអភិរក្សបរិស្ថាន ការបង្កើនភាពបៃតង និងការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព។ ជាពិសេសការដាំដើមត្នោតនេះ មិនត្រឹមតែរួមចំណែកក្នុងការថែរក្សាធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាការថែរក្សានូវអត្តសញ្ញាណវប្បធម៌របស់យើងផងដែរ ពីព្រោះដើមត្នោតត្រូវបានចាត់ទុកជារុក្ខជាតិដ៏មានតម្លៃ និងបង្ហាញពីអត្ដសញ្ញាណជាតិរបស់ប្រទេសកម្ពុជា។

លោកអភិបាលរង មានប្រសាសន៍បន្ដថា សម្រាប់ការធ្វើដំណើរទស្សនកិច្ចរបស់ប្រតិភូបវរកញ្ញាភពផែនដីអន្ដរជាតិ ឆ្នាំ២០២៦ លើកទី៤ នាពេលនេះ ក្នុងគោលបំណងស្វែងយល់ពីរបៀបរស់នៅ វប្បធម៌ ប្រពៃណី និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ការចូលរួមរបស់ប្រតិភូអន្ដរជាតិនេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយនូវសក្ដានុពលទេសចរណ៍ធម្មជាតិ និងវប្បធម៌របស់ខេត្ដសៀមរាបទៅកាន់សហគមន៍អន្ដរជាតិ និងពិភពលោកផងដែរ។

លោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម បានឱ្យដឹងថា ការរៀបចំទស្សនកិច្ចទេសចរណ៍ ដែលមានព្រឹត្តិការណ៍ដាំកូនត្នោត គឺដើម្បីបណ្ដុះគំនិត ពន្លកបៃតង ដែលចូលរួមចំណែកក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលស្រុកក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស នាំគ្នាដាំកូនត្នោត ដើមឈើនានាឱ្យបានច្រើនក្នុងគោលបំណងទុកជាប្រយោជន៍ក្នុងសហគមន៍ បង្កើនជីវចម្រុះ សេដ្ឋកិច្ច សង្គមកិច្ច និងបង្កើនការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ៕

ដោយ ៖ ជុន កុសល



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


