Connect with us

ព័ត៌មានជាតិ

ក្រសួងផែនការគ្រោងនឹងធ្វើជំរឿនកសិកម្មជាលើកទី២នៅឆ្នាំ២០២៣

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃក្រសួងផែនការ បានមានប្រសាសន៍ថា ក្រសួងគ្រោងនឹងរៀបចំការធ្វើជំរឿនកសិកម្មជាលើកទី២នៅដើមឆ្នាំ២០២៣ខាងមុខនេះ បន្ទាប់ពីធ្វើលើកទី១កាលពីឆ្នាំ២០១៣កន្លងទៅ។

លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១១ ខែសីហា នេះថា ការធ្វើជំរឿនកសិកម្មត្រូវបានធ្វើផ្អែកតាមច្បាប់ស្តីពីស្ថិតិ ដែលបានកំណត់ត្រូវធ្វើជារៀងរាល់រយៈពេល១០ឆ្នាំម្តង។ ជំរឿនកសិកម្មឆ្នាំ២០២៣ គឺជាការងារជំរឿនលើកទី២បន្ទាប់ពីបានធ្វើជាលើកដំបូងនៅឆ្នាំ២០១៣ ដោយផ្អែកតាមអនុក្រឹត្យលេខ៧៣អនក្រ.បក ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តថា ជំរឿនកសិកម្ម គឺមានសារសំខាន់បំផុតដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិស្តីពីស្ថានភាពគ្រួសារកសិកម្ម និងអង្គភាពកសិកម្មគ្រប់ទំហំខ្នាត និងប្រភេទ ដែលស្ថិតក្នុងវិស័យកសិកម្ម រួមទាំងចំនួនកម្លាំងពលកម្ម ស្ថានភាពហិរញ្ញវត្ថុ សក្តានុពលផលិតកម្ម និងការប្រើប្រាស់ធនធានរបស់គ្រឹះស្ថានកសិកម្មទាំងនោះសម្រាប់ផ្តល់ធាតុចូលក្នុងការកសាងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម សេដ្ឋកិច្ច បរិស្ថាន និងសង្គម ការគណនាកំណើនសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្រាប់ផ្តល់ជូនអ្នកប្រើប្រាស់ជាសាធារណៈនៅតាមក្រសួង ស្ថាប័នអង្គការជាតិ និងអន្តរជាតិ។

លោកស្រីបានបន្តទៀតថា ចំពោះថវិកានិងកម្លាំងមន្ត្រីក្នុងការចំណាយនឹងការចុះធ្វើជំរឿននេះ នៅមិនទាន់ដឹងនៅឡើយទេដោយរង់ចាំការសម្រេចពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមសំណើររបស់ក្រសួង។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យកំណត់យកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះជាកាលបរិច្ឆេទ ការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា។ ការធ្វើជំរឿនកសិកម្មនេះក្នុងគោលបំណងដើម្បីទទួលបាននូវព័ត៌មានគ្រប់ផ្នែកក្នុងវិស័យកសិកម្មនិងធ្វើជាទិន្នន័យមូលដ្ឋានសម្រាប់ អ្នកប្រើប្រាស់និងអ្នករៀបចំគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងគម្រោងនានា សំដៅពង្រឹងនិងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធស្ថិតិកសិកម្ម ដើម្បីជំរុញកិច្ចអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ច៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៤ នាទី មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ៩ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

ព័ត៌មានជាតិ២៩ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

Sokha Hotels

ព័ត៌មានពេញនិយម