ព័ត៌មានជាតិ
មន្ត្រីរាជការ១០នាក់ ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌក្រសួងផែនការ ក្នុងឆ្នាំ២០២៥នេះ
ជាផ្នែកមួយនៃការកំណែទម្រង់ស្ថាប័ន ក្នុងឆ្នាំ២០២៥នេះ ក្រសួងផែនការ បានលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន១០នាក់។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងផែនការ លោក ប៊ិន ត្រឈៃ ក្នុងសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងផែនការ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

លើកឡើងក្នុងសិក្ខាសាលាកាលព្រឹកថ្ងៃទី២៦ ខែឧសភា លោករដ្ឋមន្ត្រី ប៊ិន ត្រឈៃ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមមន្ត្រីរាជការទាំង១០នាក់ដែលត្រូវបានបណ្ដេញចេញពីក្របខណ្ឌ គឺមានមន្ត្រីនៅថ្នាក់កណ្កាលចំនួន ៥នាក់ និងមន្ត្រីថ្នាក់ក្រោមជាតិចំនួន ៥នាក់ តាមរយៈការគ្រប់គ្រងវត្តមានមន្ត្រីរាជការ។ លោករដ្ឋមន្ត្រី ថា នេះជាសមិទ្ធផលមួយ ដែលរួមចំណែកដល់ការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសពិនិត្យឡើងវិញ ការវិភាគមុខងារ និងការធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការ។

លោករដ្ឋមន្ត្រី ប៊ិន ត្រឈៃ បានឱ្យដឹងថា ក្រសួងផែនការ បានបង្កើតក្រុមការងារចំនួន២ ជាសេនាធិការក្នុងការចាត់ចែងកិច្ចការចាំបាច់នានា តាមការណែនាំរបស់រាជរដ្ឋាភិបាល រួមមាន៖ ១).ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងផែនការ និង២).ក្រុមការងារបច្ចេកទេសការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងផែនការ។ តាមការលើកឡើងរបស់លោករដ្ឋមន្ត្រី ក្រុមការងារទាំងពីរ បាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច ក៏ដូចជាសហការសម្របសម្រួលជាមួយអគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងផែនការ ក្នុងការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធមន្ត្រី និងទិន្នន័យមន្ត្រីរបស់ក្រសួងផែនការ ដើម្បីរៀបចំរបាយការណ៍វឌ្ឍនភាពផ្ញើជូនក្រសួងមុខងារសាធារណៈ បន្ទាប់ពីក្រសួងបានបំពេញតារាងឧបសម្ព័ន្ធទាំង៤ ដែលកំណត់ដោយរាជរដ្ឋាភិបាល។

រដ្ឋមន្ត្រីក្រសួងផែនការ បានបង្ហាញការគាំទ្រចំពោះការធ្វើទំនើបកម្មស្ថាប័ន ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើបដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ លោកបន្ថែមថា ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន គឺជាកិច្ចការដ៏មានសារៈសំខាន់មួយ ក្នុងការលើកកម្ពស់ដំណើរការកសាងរបស់ក្រសួង ស្ថាប័នឱ្យកាន់តែមានស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព ក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងបេសកកម្ម សំដៅឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


