Connect with us

ព័ត៌មានជាតិ

ស្រុកលំផាត់​រងផលប៉ះពាល់​ដោយទឹកជំនន់​ ៣ឃុំ​និងដំណាំ​ខូចខាតមួយចំនួន

បានផុស

នៅ

ជំនន់ទឹកភ្លៀង​នៅតែបន្តធ្លាក់រាល់​ថ្ងៃនៅក្នុងខេត្តរតនគិរីប៉ុន្មានថ្ងៃមកនេះ​ធ្វើឲ្យប៉ះពាល់​ផ្ទះសម្បែង​ និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក និងទន្លេសេសាន នៃខេត្ត​រតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ នៅស្រុកលំផាត់​ ជំនន់ទឹកភ្លៀងបានហក់ឡើង​ដល់ចំណុច​ប្រកាសអាសន្ន ខណៈប្រជាពលរដ្ឋនាំគ្នាត្រៀមទូកជម្លៀសកូនចៅ សាច់ញាតិ មករកទីទួល​សុវត្ថិភាព នៅក្បែរសាលាស្រុកលំផាត់។

ដំណាំដាំដុះរបស់ពួកគាត់​បានខូចខាតស្ទើ​អស់ទាំង​ស្រុងទៅហើយ ហើយផ្លូវលំ និងផ្លូវកៅស៊ូមួយចំនួននៅក្នុងស្រុក​លំផាត់បានរងនូវការ​លិចជាបណ្តើរៗផងដែរ។

​កន្លងទៅនេះលោក ញ៉ែម សំអឿន អភិបាលខេត្តនិងជាប្រធាន​គណ:កម្មាធិការ​គ្រោះមហន្តរាយ​ថ្នាក់ខេត្ត បានចុះត្រួតពិនិត្យ និងមើលស្ថានភាពនៃទឹកទន្លេស្រែពកក្នុងស្រុកលំផាត់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

លោកបានចុះទៅមើលស្ថានភាពទឹកទន្លេ និងឲ្យអាជ្ញាធរស្រុក​ត្រៀមទូក​ដើម្បី​ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបឧបទ្ទវហេតុផ្សេងៗនូវប្រការណាមួយនោះ។

​យោងតាមរបាយការណ៍ពីសាលាស្រុកលំផាត់បានឲ្យដឹងថា ផលប៉ះពាល់គ្រោះមហន្តរាយ​ទឹកជំនន់​នៅស្រុកលំផាត់កាលពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ កម្ពស់ទឹក មានចំនួន១២.៨៥​ម៉ែត្រ គិតត្រឹមម៉ោង២និង៤៥នាទី ហើយកម្ពស់ទឹកត្រូវប្រកាសអាសន្ន មានកម្ពស់១២,៥០ម៉ែត្រ សភាពការគ្រោះទឹកជំនន់នៅស្រុកលំផាត់នេះចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ អំពីស្ថានភាពទឹកជំនន់តាមបណ្តាឃុំទាំង៦ ក្នុងនោះបង្កឲ្យមានផលប៉ះពាល់ចំនួន៣ឃុំ÷

១-ឃុំជ័យឧត្តម មាន៦ភូមិ

២- ឃុំកាឡែង មានផលប៉ះពាល់៣ភូមិ

៣- ឃុំសេដា មានផលប៉ះពាល់១ភូមិ។

ក្នុងនោះអាជ្ញាធរស្រុកបានជម្លៀសប្រជាពលរដ្ឋនិងសត្វពាហនៈមកទីទួលសុវត្ថិភាពផងដែរ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សមាជិកអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជាជិត៥០០នាក់ អបអរទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ចោទសួរទៅកាន់វិទ្យុមួយថា តើល្ងង់មែនទេ ដែលវាយប្រហារភរិយាសម្ដេចធិបតី?

វប្បធម៌ ជំនឿ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងវប្បធម៌ មានជំនឿថា សមាគមសិល្បករខ្មែរ នឹងក្លាយជាវេទិកាបណ្ដុះបណ្ដាល

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ «ខ្ញុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការតែងតាំងផ្លាស់ប្ដូរអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគ្រប់ពេលវេលា»

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ICT Division នៃក្រុមហ៊ុន Royal Group អបអរសាទរ និងគោរពជូនពរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសជាប់ឆ្នោតជ្រើសតាំងជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី ៦

Sokha Hotels

ព័ត៌មានពេញនិយម