ជីវិតកម្សាន្ដ
BLACKPINK ប្រកាសចួលរួមសម្ដែងក្នុងកម្មវិធី MTV Video Music Awards
ក្រុមតារាចម្រៀងស្រី BLACKPINK បានប្រកាសកាលពីថ្ងៃចន្ទថា នឹងចូលរួមសម្តែងក្នុងកម្មវិធី MTV Video Music Awards (VMAs) ឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅស្ថិតក្នុងមជ្ឈមណ្ឌលព្រូដិនសល នានៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ខាងមុខនេះ ។

BLACKPINK នឹងបង្ហាញមុខនៅលើឆាកអន្តរជាតិមួយនេះ ជាមួយបទចម្រៀងថ្មី “Pink Venom” ដែលត្រូវបានដកស្រង់ចេញពីអាល់ប៊ុមស្ទូឌីយោទី ២ របស់ពួកគេ ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃទី ១៩ ខែកញ្ញា ។

សម្រាប់ក្នុងកម្មវិធីនេះដែរ BLACKPINK ក៏ធ្លាប់ក្លាយជាក្រុមចម្រៀងនារី K-pop ដំបូងគេដែលឈ្នះ ពានរង្វាន់ Song of the Summer ជាមួយបទ “How You Like That” កាលពីឆ្នាំ ២០២០ ។

គួរបញ្ជាក់ថា ក្រៅពី BLACKPINK ក៏មានវត្តមានតារាល្បីៗផ្សេងទៀតផងដែររួមមាន Jack Harlow, Lizzo, Maneskin, Anitta, J Balvin, Marshmello x Khalid និង Panic! At The Disco ជាដើម ៕
ប្រែសម្រួល៖ នាងតូច
ចុចអាន៖គន្លឹះ ៥ យ៉ាងនៃអាជីពការងារ គួររៀនតាមតួឯកស្រីក្នុងរឿងភាគកូរ៉េ “Today’s Webtoon”
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


