ព័ត៌មានជាតិ
ក្រសួងការងារប្រកាសបើកប្រាក់ឈ្នួលជូនកម្មករដែលថៅកែរត់ចោលជាង៣០០នាក់ នៅព្រឹកថ្ងៃទី១៩ស្អែកនេះ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចុះដោះស្រាយបើកប្រាក់ឈ្នួលជូនដល់កម្មករនិយោជិតប្រមាណជាង៣០០នាក់នៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល ដែលថៅកែរត់ចោលមិនបើកប្រាក់ឈ្នួលនៅព្រឹកថ្ងៃទី១៩សីហាស្អែកនេះ។
ការបើកប្រាក់ឈ្នួលជូនដល់កម្មករនេះបានធ្វើឡើង បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការងារដោះស្រាយបញ្ហានិងបើកប្រាក់ឈ្នួលជូនកម្មករឱ្យបានគ្រប់គ្នា ដោយខ្ចីថវិកាពីរាជរដ្ឋាភិបាលដើម្បីយកទៅបើកប្រាក់ឈ្នួលជូនកម្មករជាមុនសិនហើយចាត់វិធានការដោះស្រាយជាមួយថៅកែរោងចក្រតាមក្រោយ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះកាលពីយប់ថ្ងៃទី១៨សីហានេះបានឱ្យដឹងថា ក្រសួងនឹងចាប់ផ្តើមបើកផ្តល់ថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់កម្មករនិយោជិតដែលត្រូវថៅកែរត់ចោលចាប់ពីម៉ោង៩ព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ២០២២តទៅនៅអគ្គលេខាធិការដ្ឋានគណៈកម្មាការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញាដែលមានទីតាំងស្ថិតនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អាស្រ័យហេតុនេះ សូមបងប្អូនកម្មករនិយោជិតភ្ជាប់មកជាមួយឯកសារមួយចំនួនដូចជាទី១. ប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬបណ្ណបេឡាជាតិរបបសន្តិសុខសង្គម ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និងទី២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។
ការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករនិយោជិតមានចំនួន៣ចំណុច ក្នុងនោះរួមមានប្រាក់ឈ្នួលខែចុងក្រោយដែលមិនទាន់បានបើក ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ និងប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩។

គួរបញ្ជាក់ថា ក្រុមហ៊ុន ឃែនធើរេន អឺភែរឹលដែលថៅកែរត់ចោលមិនបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតដោយសារក្រុមហ៊ុនក្ស័យធនមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


