Connect with us

ជីវិតកម្សាន្ដ

Bella នាំម្ដាយទៅធ្វើបុណ្យ និងដើរកម្សាន្តយ៉ាងសាមញ្ញ

បានផុស

នៅ

​ម្តាយទើបតែ ​Surprise ​កូន​ស្រីនូវអំណោយកាបូបប្រេនក្នុងទិវាគុណម្ដាយ កាលពីពេលថ្មីៗកន្លងទៅ ពេលនេះ Bella Ranee បាននាំម្ដាយទៅដើរលេងកម្សាន្តយ៉ាងសាមញ្ញ និងនាំគាត់ធ្វើបុណ្យពោរពេញដោយក្ដីសុខបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ មហាជនបានប្រទះឃើញ Bella Ranee និងម្ដាយរបស់នាង នាំគ្នាទៅប្រគេនចង្ហាន់ព្រះសង្ឃ និងធ្វើបុណ្យគួរឱ្យសរសើរ ព្រោះឱ្យតែថ្ងៃសីលមកដល់ គេតែងឃើញអ្នកទាំងពីរទៅវត្ត កម្រខានណាស់។ បន្ទាប់ពីធ្វើបុណ្យសន្សំកុសល ម្ដាយកូនទាំងពីរ បានបន្តដំណើរកម្សាន្តទៅកាន់ Kanchanaburi និងថតរូបបង្ហោះប៉ុន្មានសន្លឹកលើបណ្ដាញសង្គម​។ ក្នុងនោះ Bella បានសរសេរ Caption ខ្លីថា “ពេលវេលាដ៏មានតម្លៃ, សុភមង្គលយ៉ាងសាមញ្ញនៃជីវិត”។

អ្នកគាំទ្រ Bella សម្គាល់ឃើញថា ថ្វីបើរូបទាំងនោះមើលទៅសាមញ្ញ ប៉ុន្តែគ្រួសារតូចនេះ កំពុងបង្ហាញពីសុភមង្គលយ៉ាងពេញទី គួរឱ្យច្រណែន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រវត្តិខ្លះៗរបស់ Pinky មុនជួបរឿងក្ដី រហូតបញ្ជូនខ្លួនចូលមន្ទីរឃុំឃាំង  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម