Connect with us

កីឡា

ជម្រើសជាតិកម្ពុជាស្ថិតនៅ Pot ទី៤ ចាប់​ពូល​ពាន​ជើងឯកអាស៊ាន (AFF Cup)

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងស្ថិតនៅប្រអប់ទី៤ នៃការចាប់ពូលពានរង្វាន់ជើងឯកតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២២ (AFF Mitsubishi Electric Cup 2022) ឬគេស្គាល់ពីមុនមកថា AFF Suzuki Cup ដែលគ្រោងធ្វើពិធីចាប់ពូលនៃសប្ដាហ៍ក្រោយ ថ្ងៃទី៣០ ខែសីហា នាទីក្រុងបាងកក ប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

AFF Mitsubishi Electric Cup 2022 នឹងឃើញក្រុមដែលមានសមត្ថភាពចំនួន១០ ប្រកួតប្រជែងដណ្តើមពានដែលគ្រប់គ្នាចង់បានបំផុតនៅក្នុងបាល់ទាត់អាស៊ាន។ ចូលដល់ការប្រកួតលើកទី១៤ របស់ខ្លួន ការប្រកួតនៅឆ្នាំនេះ នឹងត្រលប់មកលេងទម្រង់ (ក្នុងដី និងក្រៅដី) ពេញលេញវិញផងដែរ បន្ទាប់ពីលើកចុងក្រោយពុំត្រូវបានប្រើរូបមន្តនេះដោយសារ​វិបត្តកូវីដ-១៩។

កម្ពុជាស្ថិតនៅប្រអប់ទី៤ ដោយអាស្រ័យលើសមិទ្ធផល ២លើកចុងក្រោយ (២០១៨, ២០២០ លើកមកលេងចុងឆ្នាំ​២០២១) ឈរនៅលេខ ៤ ក្នុងពូល។ ដោយឡែកប្រអប់ ៥ ទៀតរួមមាន ប្រអប់ទី១ វៀតណាម, ថៃ។ ប្រអប់ទី២ ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី។ ប្រអប់ទី៣ ហ្វីលីពីន, សិង្ហបុរី។ ប្រអប់ទី៤ កម្ពុជា, មីយ៉ាន់ម៉ា និងប្រអប់ទី៥ ឡាវ បូករួមជាមួយក្រុមឈ្នះវគ្គជម្រុះរវាង ទីម័រខាងកើត ឬក៏ ព្រុយណេ។

ចំពោះការចាប់ឆ្នោតជាផ្លូវការ នឹងបែងចែកជា ២ ពូល ក្នុងមួយពូលមាន ៥ក្រុម ដោយក្រុមនីមួយៗលេង ២ប្រកួតក្នុងដី និង២ប្រកួតក្រៅដី។

បន្ទាប់មកក្រុមកំពូលទាំងពីរ នៃពូលនីមួយៗនឹងឈានទៅវគ្គជម្រុះចាញ់ធ្លាក់ ដែលមាន២ជើង គឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ តាមគម្រោងពានរង្វាន់នេះនឹងចាប់ផ្ដើមពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៤ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១០ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម