កីឡា
លោក ទុំ សារ៉ាយ និយាយពីក្រុម EDC កំពុងល្អក្នុងពានសម្តេចតេជោ និងលីគ២
ក្លឹបអគ្គិសនីកម្ពុជាបាននិងកំពុងធ្វើយ៉ាងល្អក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិលើកទី១៦ និងជម្រើសជើងឯកលីគទី២ បើទោះបីជាក្រុមដែលហៅ EDC ប្រើប្រាស់កីឡាករក្នុងស្រុកសុទ្ធក៏ដោយ។
ក្នុងជម្រើសជើងឯកខេមបូឌាលីគទី២ អគ្គិសនីកម្ពុជា កំពុងឈរលើកំពូលតារាង បន្ទាប់ពីការប្រកួត១៦សប្តាហ៍កន្លងទៅ ទទួលបាន៣៨ពិន្ទុពីការឈ្នះ១២ដង ស្មើ២ដង និងចាញ់២ដង ដែលដាច់ពិន្ទុក្រុមលេខ២ដល់៥ពិន្ទុគឺ កោះកុង អេហ្វស៊ី មាន៣៣ពិន្ទុ។

ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញ អគ្គិសនីកម្ពុជាបានឡើងដល់វគ្គ៨ក្រុមចុងក្រោយហើយ។ កាលវគ្គ១៦ក្រុមចុងក្រោយថ្នាក់ជាតិ EDC បានយកឈ្នះគិរីវង់សុខសែនជ័យដែលជាក្រុមលេងនៅលីគកំពូលដោយលទ្ធផលទាំងពីរជើង៤-៣។ នៅវគ្គ៨ក្រុមចុងក្រោយ ជើងទី១កាលពីថ្ងៃទី២៤ ខែសីហានេះ អគ្គិសនីកម្ពុជាធ្វើបានល្អគឺស្មើ ១-១ ជាមួយព្រះខ័នរាជស្វាយរៀងដែលជាក្រុមកំពុងឈរលើកំពូលតារាងលីគកំពូលកម្ពុជា។
ខ្សែប្រយុទ្ធ ចន្ថា ចន្ធាកា របស់ក្លឹបអគ្គិសនីកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ បន្ទាប់ពីរូបគេលេង៣ប្រកួតចុងក្រោយរកបាន៣គ្រាប់ និងជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំការប្រកួត២ដង ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងលីគទី២។

ពាក់ព័ន្ធនឹងលទ្ធផលល្អប្រសើរទាំងក្នុងពានរង្វាន់សម្តេចតេជោ និងលីគទី២ លោក ទុំ សារ៉ាយ គ្រូបង្វឹកអគ្គិសនីកម្ពុជា បានប្រាប់«កម្ពុជាថ្មី»ថា ៖«ទោះជាល្អយ៉ាងណាក៏ដោយ ក៏នៅតែមានការខ្វះខាតដែរ ដោយសារតែបាល់ទាត់ត្រូវតែមានឈ្នះ ចាញ់ ស្មើ។ ដូច្នេះហើយក្រុមមួយមិនអាចឈ្នះរហូតទេ ត្រូវតែមានចាញ់ និងស្មើដែរហើយ។ អីចឹងគ្រូម្នាក់ៗត្រូវតែយល់ពីចំណុចខ្វះខាតរបស់កីឡាករ។ ពេលចាញ់នីមួយៗ ត្រូវយកមកអនុវត្តដើម្បីកែលំអចំណុចខ្វះនៅពេលហ្វឹកហាត់»។
អតីតជម្រើសជាតិកម្ពុជាបន្តទៀតថា ៖«សម្រាប់ក្រុមអគ្គិសនីកម្ពុជាមួយរយៈពេលនេះ ខ្ញុំមើលឃើញថា កីឡាករមួយចំនួនលេងបានល្អច្រើននៅក្នុងក្រុម។ ពួកគាត់យល់បានច្រើនពីការពន្យល់របស់ពួកខ្ញុំជាក្រុមគ្រូបង្វឹក។ ការលើកទឹកចិត្តឲ្យពួកគាត់ប្រឹងប្រែង។ ការជំរុញឲ្យពួកគាត់ខិតខំប្រឹងប្រែងហ្វឹកហាត់។ ចំណុចខ្វះខាតវិញគឺពួកគាត់ខ្សោយកម្លាំងស៊ុហ្វ កាយសម្បទា និងការយល់ដឹងឲ្យបានច្រើនទៀតនៅក្នុងក្រុមពេលលេងក្នុងការប្រកួតនីមួយៗគឺត្រូវតែយល់ចិត្តគ្នាបន្ថែមទៀត ពីព្រោះឥឡូវនេះ ទោះលទ្ធផលល្អ ក៏ក្នុងនាមខ្ញុំជាគ្រូក៏នៅតែឃើញមានចំណុចខ្វះខាតគឺពួកគាត់មិនទាន់លេងបានល្អ១០០%ទេ។ ដូច្នេះចង់ឲ្យពួកគាត់បន្ថែមការប្រឹងប្រែងទាំងការពារ និងប្រយុទ្ធ»៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


