កីឡា
គួរឲ្យស្តាយ ខេមបូឌានលីគទី២ អត់មានរដូវកាល២០២៤-២៥
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បានសម្រេចមិនរៀបចំការប្រកួតជម្រើសជើងឯកជាតិទី២ (Cambodian League 2) សម្រាប់រដូវកាលថ្មី ២០២៤-២៥។

លោក កាំង សេធ ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ដែលទើបឡើងជាអនុប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ថា ជម្រើសជើងឯកជាតិទី២ (Cambodian League 2) មិនមានរៀបចំការប្រកួតទេនៅរដូវកាល២០២៤-២៥។

កាលពីរដូវកាលមុន ក្លិបបាល់ទាត់ ឡាយហ្វ (Life FC) ព្រះសីហនុ ជាម្ចាស់ជើងឯកលីគទី២ ខណៈក្រុមបាល់ទាត់ក្រសួងមហាផ្ទៃជាជើងឯករង។ ក្រុមទាំងពីរនេះបានឡើងមកកាន់លីគកំពូលកម្ពុជា។
លីគទី២ដែលឈ្មោះដំបូងជា Cambodian Second League ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦ ប៉ុន្តែការរៀបចំមិនបានទៀងទាត់ទេ។ នៅឆ្នាំដំបូងក្រុមបាល់ទាត់ គិរីវង់សុខសែនជ័យ ជាម្ចាស់ជើង និងឆ្នាំ២០១៧ ក្លិបបាល់ទាត់វិសាខាបានក្លាយជាជើងឯក។
នៅឆ្នាំ២០១៨ និង ២០១៩ មិនបានរៀបចំការប្រកួតទេ ហើយឆ្នាំ២០២០ ក្រុមខេត្តព្រៃវែងបានក្លាយជាជើងឯក និងឆ្នាំ២០២១ ក្រុមយុវជនបាទីជាជើងឯក។ ឆ្នាំ២០២២ ត្រូវបានប្តូរឈ្មោះជា Cambodian League 2 ដោយក្រុមអគ្គិសនីកម្ពុជា បានឈ្នះជើងឯក និងរដូវកាលចុងក្រោយបំផុត២០២៣-២៤ ក្រុមបាល់ទាត់ឡាយហ្វ (Life FC) ខេត្តព្រះសីហនុជាជើងឯក៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


