កីឡា
ក្លឹបអគ្គិសនីកម្ពុជាទោះឡើងលីគកំពូលក៏មិនប្រើកីឡាករបរទេស
ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជាស្ថិតក្នុងចំណោមក្លឹបពីរមកពីលីគកម្ពុជាលំដាប់ទី២បានឡើងទៅលីគកំពូលរដូវកាល២០២៣ខាងមុខ ប៉ុន្តែគោលការណ៍មិនប្រើប្រាស់កីឡាករបរទេសនៅតែរក្សាដដែល។

អគ្គិសនីកម្ពុជា បានក្លាយជាម្ចាស់ជើងឯកលីគទី២ និងបានកៅអីមួយឡើងទៅលេងនៅខេមបូឌានព្រីមៀរលីគរដូវកាលក្រោយ ហើយក្លឹបអាយអេសអាយ ដង្កោសែនជ័យ ក៏ទទួលបានកៅអីឡើងទៅកាន់លីគកំពូលដែរ ក្នុងនាមជាក្រុមចំណាត់ថ្នាក់លេខ២នៃលីគទី២។
លោក ទុំ សារ៉ាយ គ្រូបង្វឹកក្លឹបអគ្គិសនីកម្ពុជាបានប្រាប់ថា ៖«រហូតដល់ពេលនេះ គោលដៅរបស់ក្លឹបសម្រាប់ការលេងលីគកំពូលរដូវកាលក្រោយមិនទាន់ច្បាស់ទេ ពីព្រោះថ្នាក់លើមិនទាន់កោះហៅដើម្បីកំណត់គោលដៅឡើយ។ ប៉ុន្តែសម្រាប់ការមិនប្រើប្រាស់កីឡាករបរទេសគឺក្លឹបនៅរក្សាដដែល»។

អគ្គិសនីកម្ពុជាជាក្លឹបអាជីពកម្ពុជាតែមួយគត់ដែលប្រើប្រាស់កីឡាករខ្មែរសុទ្ធ និងមិនប្រើប្រាស់កីឡាករបរទេសឡើយ។ ការប្រើប្រាស់កីឡាករខ្មែរសុទ្ធគឺដើម្បីផ្តល់ឲ្យយុវជនកម្ពុជាទទួលបានឱកាសលេងបានច្រើន និងជាការរួមចំណែកដើម្បីជួយពង្រឹងសមត្ថភាពកីឡាករក្នុងស្រុក។
បច្ចុប្បន្ននេះ អគ្គិសនីកម្ពុជាសំបូរកីឡាករវ័យក្មេងដែលកំពុងមានឆន្ទៈបង្ហាញសមត្ថភាព និងបានរួមដៃគ្នាជួយឲ្យក្លឹបមួយទទួលបានជើងឯកលីគទី២ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


