ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរៀបចំកន្លែងសម្រាប់ធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការរៀបចំកន្លែងសម្រាប់ធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម សម្រាប់ត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ និងពលករចំណូលស្រុក ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ក្រោយពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានរៀបចំទីតាំងសម្រាប់ត្រៀមទទួលបងប្អូនពលករចំណូលស្រុកមកពីប្រទេសថៃ និងបណ្តាលប្រទេសនានា។

រដ្ឋបាលខេត្ត បានត្រៀមរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក កម្រិត២ របស់រដ្ឋបាលខេត្ត មានចំនួន ០២ទីតាំង ក្នុងក្រុងកំពង់ចាម ក្នុងនោះ ៖ -នៅសណ្ឋាគារមេគង្គ មាន ៦៩បន្ទប់ស្មើនឹង ១៣៨គ្រែ -នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មាន០៣អាគារ មាន ៨៩បន្ទប់ ស្មើនឹង ៤៤៣គ្រែ។

គួរបញ្ជាក់ថា ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋខេត្តកំពង់ចាម ចំនួន ៤៧នាក់ ហើយ ដែលត្រូវបានអាជ្ញាធរថៃបញ្ជូនមក កាន់ប្រទេសកម្ពុជា តាមច្រកអូរបីជាន់ ម៉ាឡៃ និងច្រកដូង នៃខេត្តបន្ទាយមានជ័យនឹងត្រូវដឹកបញ្ជូនបន្តតាមរថយន្តរបស់កងយោធពលខេមរភូមិន្ទ មកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កខេត្តកំពង់ចាម៕








-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី