ព័ត៌មានជាតិ
ក្រសួងបរិស្ថាន រៀបចំព្រឹត្តិការណ៍សំអាតអនាម័យបរិស្ថាន មានអ្វីសំខាន់ ?
ក្រសួងបរិស្ថាន កាលពីថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០ បានរៀបចំព្រឹត្តិការណ៍សំអាតអនាម័យបរិស្ថាន ក្រោមប្រធានបទ “យុវជន និងបរិស្ថាន” ក្រោមអធិបតីភាពលោក សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងជាច្រើនរូប និងយុវជនក្រសួងបរិស្ថានសរុបប្រមាណ២០០នាក់ ដោយចូលរួមធ្វើអនាម័យបរិស្ថាននៅបរិវេណក្រោយទីស្តីការក្រសួងបរិស្ថាន ចាប់ទីតាំងស្ពាននាគ រហូតដល់ ស្ពានឥន្ធនូ (កោះពេជ្រ)។

ថ្លែងក្នុងឱកាសនោះលោក សូ ខនឬទ្ធីគុណ បានបញ្ជាក់ថា ការធ្វើអនាម័យបរិស្ថាន ពិតជាមានសារៈសំខាន់ ចំពោះបរិស្ថានរស់នៅ និងសុខភាពមនុស្ស។ ការទុកដាក់សំរាមឲ្យមានសណ្តាប់ធ្នាប់ និងការចូលរួមអនុវត្តការញែកសំរាមទៅតាមប្រភេទ គឺជារឿងចាំបាច់ ដែលយើងគ្រប់គ្នាត្រូវចូលរួមធ្វើ។ ការរៀបចំព្រឹត្តិការណ៍ថ្ងៃនេះ គឺជាសកម្មភាពគំរូមួយ ជួយបំផុសដល់សាធារណជនឲ្យចូលរួម និងយល់អំពីសារៈសំខាន់នៃអនាម័យបរិស្ថានល្អ។ លោកសង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងត្រូវបានបន្តរៀបចំជាបន្តបន្ទាប់ទៀត៕
ដោយ ៖ កោះកែវ








-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


