ព័ត៌មានជាតិ
តោះ! ស្តាប់សិល្បករពីរនាក់ ជជែកពីការទិញរថយន្ត
ការប្រើប្រាស់រថយន្តបានក្លាយជាតម្រូវការចាំបាច់សម្រាប់មនុស្សទូទៅ ពិសេសមហាជន អ្នកធ្វើការ កូនអ្នកមាន និងអ្នកសិល្បៈជាដើម។ ក្នុងនោះដែរ ចំពោះការប្រើប្រាស់រថយន្តផ្ទាល់ខ្លួនទទួលបានទាំងផលប្រយោជន៍ និងផលវិបាកមួយចំនួនផងដែរ ព្រោះរថយន្តខុសពីម៉ូតូ និងទាមទារការចំណាយច្រើន។

សិល្បករមួយរូប លោក ឃីង សាន់ បានឲ្យកម្ពុជាថ្មីដឹងថា ដោយសារលោកជាអ្នកសិល្បៈ ដូច្នេះទាមទារឲ្យមានរថយន្តផ្ទាល់ខ្លួន មិនមែនជាភាពហ៊ឺហា ឡានថ្លៃ ទំនើប អ្វីនោះទេ តែជាតម្រូវការងារពេលត្រូវធ្វើដំណើរទៅឆ្ងាយៗ។ ប្រសិនបើជិះឡានឈ្នួល អាចជួបការពិបាក ទាំងការធ្វើដំណើរ ការរង់ចាំយូរ ពេលខ្លះអាចបង្កភាពរញ៉េរញ៉ៃជាដើម។
ពេលមានរថយន្តផ្ទាល់ខ្លួនអាចមានជាមតិមិនល្អមួយចំនួនផងដែរ ប៉ុន្តែលោក ឃីង សាន់ បានឆ្លើយតបថា «ចំពោះទស្សនៈដែលថា អ្នកមានឡាន ជាមនុស្សស៊ីវិល័យ ឬហ៊ឺហា នោះមិនខុសទេ តែមានបុគ្គលមួយចំនួនតូចដែលគាត់មានតិចតួច ក៏ចាប់ផ្តើមតម្កើងឫកជាមនុស្សអច្ឆរិយៈ ទាំងការពិតឡាននោះអាចបង់រំលោះ ឬនៅផ្ទះជួលប៉ុណ្ណោះ។ សម្រាប់អ្នកដែលគេមានពិតប្រាកដ គេមិនធ្វើខ្លួនបែបនេះឡើយ ប៉ុន្តែមនុស្សទាំង ១០ សុទ្ធតែមានចិត្តខុសគ្នា ដូច្នេះការលេងខ្លួនបែបណាជាសិទ្ធិរបស់បុគ្គលប៉ុណ្ណោះ»។

លោក ឃីង សាន់ បន្តថា ដោយសារការប្រើប្រាស់រថយន្តខុសពីម៉ូតូ ប្រសិនខូចខាត ត្រូវការគ្រឿងបម្លាស់ថ្លៃ ការចំណាយច្រើន និងទាមទារឲ្យអ្នកបើកបរគោរពច្បាប់ រៀនសូត្រពីច្បាប់ចរាចរណ៍ មានប័ណ្ឌបើកបរ ចេះគោរពសិទ្ធិអ្នកដទៃ កុំអំនួត ឬឆ្មើងឆ្មៃ ទើបមិនបង្កជាបញ្ហាសម្រាប់ខ្លួនឯង គ្រួសារ និងមនុស្សជុំវិញខ្លួន។
ចូលរួមផ្តល់យោបល់ក្នុងប្រធានបទនេះដែរ លោក ពេជ្យ ឃីង ជាអ្នកចម្រៀង ដែលមានការងារច្រើនចល័តគ្រប់ខេត្តក្រុង ហើយត្រូវធ្វើដំណើរពេលយប់ច្រើនឲ្យដឹងថា ការមានឡានផ្ទាល់ខ្លួនជាមធ្យោបាយសុវត្តិភាព និងរហ័សទាន់ចិត្តជាងគេសម្រាប់ការធ្វើដំណើរ ជាជាងតាមរថយន្តឈ្នួល។ តែលោកថា ការប្រើប្រាស់រថយន្តត្រូវការចំណាយច្រើន ទាំងថ្លៃសាំង សម្ភារៈផ្សេងៗ និងត្រូវមានការបង់ពន្ធក្នុងមួយឆ្នាំៗ។ ម្យ៉ាងប្រសិនបើទិញចំឡានមិនសូវមានគុណភាពនោះ អាចប្រឈមនឹងការចំណាយថែទាំ ជួសជុលច្រើន និងបង្កជាបញ្ហាក្នុងពេលធ្វើដំណើរក៏ថាបាន។ ទៀតសោទ ការមានឡានក៏ទាមទារឲ្យមានចំណូលមួយមធ្យមជាទៀងទាត់ មិនជំពាក់បំណុលគេជាដើម។

លោក ពេជ្យ ឃីង បានបន្ថែមថា អ្នកប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ត្រូវស្គាល់ឲ្យបានច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោក មានឯកសារគ្រប់គ្រាន់ ដូចជាប័ណ្ថបើកបរ ឆៀករថយន្តជាដើម ។
«បើចង់បានរថយន្តផ្ទាល់ខ្លួន គឺត្រូវត្រៀមខ្លួនសម្រាប់ការចំណាយច្រើនជាងមុន។ ទិញរថយន្តក៏ត្រូវមើលគុណភាព កុំចង់បានរថយន្តដែលមានតម្លៃថោកពេក ព្រោះភាគច្រើនរថយន្តដែលមានតម្លៃថោកក្រោមទីផ្សារ អាចជាបន្ទុកថែមទៀតផង»។ នេះជាការបន្ថែមរបស់ លោក ពេជ្យ ឃីង។
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


