Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំប្រកាសរៀបចំព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារទូទាំងប្រទេស

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ បានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំព្រឹត្តិការណ៍
ប្រកួតស្នាដៃគំនូរកុមារលើប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការ អាស៊ានក្រោមអធិបតីភាពលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី គឹម សេដ្ឋានី បានមានប្រសាសន៍ថា ដើម្បីចូលរួមលើកកម្ពស់កិត្តិនាមនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាម​ជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសដើម្បីគាំទ្រដល់កិច្ចប្រជុំទាំងឡាយនៃសហគមន៍សង្គម-វប្បធម៌អាស៊ានក្រសួងអប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល
ក៏ដូចជាដើម្បីជាការអបអរសាទរដល់ពិធីសម្ពោធជាផ្លូវការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល។ ក្រសួងអប់រំ
បានប្រកាសនូវព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ ក្រោមប្រធានបទ​ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន”។

លោកស្រីបានបន្តថា វាជាកិត្តិយសសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលកម្ពុជាបានក្លាយជាប្រធានកិច្ចប្រជុំកំពូលអាស៊ានតាមអក្ខរក្រម និងស្របពេលដែលពិភពលោកទាំងមូលកំពុងជួបប្រទះនូវវិបត្តិធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩
ដោយតាមរយៈវិធានការដ៏ម៉ត់ចត់ ប្រាកដប្រជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាននាំយកមកវិញនូវប្រក្រតីភាព ការស្តារសេដ្ឋកិច្ចឡើងវិញ និងអាចរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ នេះ នៅលើទឹកដីកម្ពុជាផ្ទាល់។

បើតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារលើប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន” នេះ មានការចូលរួមពីសិស្សានុសិស្សដែលកំពុងសិក្សានៅគ្រឹះស្ថានបឋមសិក្សាសាធារណៈ និងឯកជនទាំងអស់។ សិស្សនុសិស្សអាចជ្រើសរើសគូរគំនូរ ដែលឆ្លើយតបចំពោះប្រធានបទណាមួយក្នុងចំណោមប្រធានបទចំនួន ៣ខាងក្រោមនេះ គឺ១.“ការអប់រំឌីជីផល” ដែលបង្ហាញពីការអភិវឌ្ឍនាពេលបច្ចុប្បន្ន នូវរបៀបនៃការរៀននៅក្នុងថ្នាក់រៀន នៅផ្ទះ នៅក្នុងបណ្ណាល័យ ដោយប្រើប្រាស់ឧបករណ៍អេឡិកត្រូនិក
ការស្រាវជ្រាវឯកសារតាមប្រព័ន្ធ អ៊ិនធើណែត ការធ្វើការងារឬពិភាក្សាជាក្រុមតាមបណ្តាញទំនាក់ទំនងសង្គមការប្រើប្រាស់​បច្ចេកវិទ្យា កុំព្យូទ័រ ឬក្តីស្រមៃរបស់សិស្សចំពោះអនាគតនៃការសិក្សារបស់ខ្លួនក្នុងបរិបទនៃការអប់រំឌីជីថល។

២. ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកនិង ដែលបង្ហាញពីការអប់រំ STEM ការសិក្សាឬការពិសោធន៍ត្រូវអនុវត្តជាក់ស្ដែងនៃការអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាការចូលរួមរបស់សិស្សនៅក្នុង វិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា មុខរបរជំនាញឬអាជីពនៅក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងក្តីស្រមៃរបស់សិស្សចំពោះការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់កម្ពុជានិង ៣.កិច្ចសហប្រតិបត្តិការអាស៊ានដែលបង្ហាញពីការស្វាគមន៍ និងភាពជាប្រធានអាស៊ាននៃកម្ពុជា
ចំពោះប្រទេសជាសមាជិកអាស៊ានដទៃនិងពិភពលោកទាំងមូលសេចក្តីសុខសុវត្ថិភាពនៃប្រទេសកម្ពុជា ចំពោះការធ្វើដំណើរនៃភ្ញៀវទេសចរបំណងប្រាថ្នារបស់សិស្សក្នុងការទៅទស្សនា ឬកម្សាន្តនៅប្រទេសអាស៊ានដទៃ ឬក្តីស្រមៃរបស់សិស្សចំពោះការលើកស្ទួយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ។

មន្ទីរអប់រំយុវជន និងកីឡា រាជធានី ខេត្ត ត្រូវជ្រើសរើសរូបគំនូរពី ២០ ទៅ ៣០ផ្ទាំង ដែលមានភាពស្រស់ស្អាត និងស្របតាមអត្ថន័យប្រធានបទ រួចបញ្ជូនមកនាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ចន្លោះថ្ងៃទី
១៧ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម