សន្តិសុខសង្គម
ព័ត៌មានបន្ថែម ករណីអគ្គិភ័យឆេះក្លឹបនៅជិតរង្វង់មូលផ្សារដើមថ្កូវ
អគ្គិភ័យដែលឆេះក្លឹបកម្សាន្ដមួយកន្លែងនៅជិតរង្វង់មូលផ្សារដើមថ្កូវ ដែលមានយីហោ all friend pub បានធ្វើឲ្យខូចខាតក្លឹបស្ទើរទាំងស្រុង និងរាលដាលដល់ផ្ទះពលរដ្ឋផងដែរ។
ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១០និង៤០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្លឹប all friend pub តាមបណ្ដោយផ្លូវលេខ៤៨៨ មូលដ្ឋានសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋរស់នៅជិតទីតាំងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងហ៊ុយចេញពីទីតាំងក្លឹបក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ តែដោយការឆាបឆេះខ្លាំងមិនអាចគ្រប់គ្រងបាន ក៏រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចជំនាញចេញជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយទទួលបានព័ត៌មាន និងសេចក្ដីរាយការណ៍មានអគ្គិភ័យកំពុងឆាបឆេះភ្លាមៗនោះលោកក៏បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គ្រប់គោលដៅទាំងអស់ដើម្បីចេញជួយអន្តរាគមន៍ជួយឲ្យទាន់ពេលវេលា។ ប៉ុន្តែដោយទំហំនៃការឆាបឆេះធំ និងលឿនកម្លាំងជំនាញបានបាញ់ពន្លត់ភ្លាមៗដែរ តែការខូចខាតសម្ភារៈក្នុងក្លឹប អស់ស្ទើទាំងស្រុង ព្រោះជាប្រភេទ តុ សាឡុង ពូក..ជាដើម ។ និងបានរាលដាលដល់ផ្ទះពលរដ្ឋ ដែលនៅជាប់ជាក្លឹបនោះផងដែរដែលជាប្រភេទឈើប្រកក្បឿង។

លោកនាយការិយាល័យបានបន្ថែមថា ក្នុងរង្វង់ប្រតិបត្តិការនេះ កម្មាំងជំនាញបានប្រើប្រាស់រថយន្តសរុប25គ្រឿង រួមមាន ទីក្រុងជ្រោយចង្វារ ក្រសួងមហាផ្ទៃ ទីក្រុងកោះពេជ្រ ស្រាបៀកម្ពុជា ស្នងការនគរបាលរាជធានីភ្នំពេញ និងប្រើប្រាស់រយះពេលជាង១ម៉ោងបាញ់ទឹកពន្លត់ជាស្ថាពរ។
ចំពោះមូលដ្ឋាននៃការឆាបឆេះ កម្លាំងជំនាញសន្និដ្ឋានជំហ៊ានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី តែយ៉ាងណាកម្លាំងនិងធ្វើការស្រាវជ្រាវបន្ថែម៕


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ